CamNews

តារា 

យូរី ត្រូ​វ​បាន​អ្នកខេត្ត​ក្រចេះ ធ្វើ​ឲ្យ​ស្រក់​ទឹក​ភ្នែក

(ភ្នំពេញ)៖ តារាចម្រៀងរបស់ ផលិតកម្មសាន់ដេ កញ្ញា យូរី បានបង្ហាញក្តីរំភើបខ្លាំង ​នៅថ្ងៃខួប​កំ​ណើត ខណៈឃើញអ្នកគាំទ្រជាច្រើន បាន Surprisek រៀបចំធ្វើពិធីនេះឲ្យដោយស្ងាត់ៗ​ នឹងបង្កបរិយាកាសសប្បាយរីករាយ ស្របពេលដែលនាងបង្ហាញវត្តមាន ចេញទៅ ច្រៀងកម្មវិធីប្រគំត​ន្រ្តី​ នៅ​ឯខេត្តក្រចេះ កាលពីថ្មីៗកន្លងមកនេះ។

ជាមួយការរំភើបនេះដែរ តារាចម្រៀងស្រីវ័យក្មេង របស់ផលិតកម្មសាន់ដេ កញ្ញា យូរី ក៏បានបង្ហា​ញពីអា​រម្មណ៍សប្បាយរីករាយ និង អរគុណដល់Fan ​មិត្តទាំងអស់ដែលបានរៀបចំ ​Surpri s ekដ​ល់​នា​ង ក្នុងឱកាសថ្ងៃខួបកំណើតនេះ។ ម្យ៉ាងទៀតនាង ក៏បានអរគុណ Fan អ្នកគាំទ្រនៅក្នុងហ្វេសប៊ុកទាំងអស់ផងដែរ ដែលបានផ្ញើសារជូនពរ នឹងនៅតែបន្តការគាំទ្រសម្រាប់ នាងរហូតមក​។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កញ្ញា យូរី បានសរសេរបង្ហោះសារដោយភ្ជាប់មកជា​មួយ ​សកម្មភាពនៅក្នុងវីដេអូឃ្លីបថា«រំភើបចិត្ត ដល់ថ្នាក់ហូរទឹកភ្នែក អគុណដែលចងចាំ ថ្ងៃកំណើតរបស់ខ្ញុំ នឹកអ្នកទាំងគ្នាខ្លាំង​ណាស់ ជួបគ្នាខែក្រោយទៀតណា Fan នៅក្រចេះ»។​

ចង់ដឹងថា តារាចម្រៀងស្រីនាង យូរី រំភើបចិត្តខ្លាំងរហូតស្រក់ទឹកភ្នែកកម្រិតណានោះ សូម​ទស្សនាឃ្លីបវីដេអូខាងក្រោមនេះជាមួយ គេហទំព័រ កំសាន្តទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Yuri Star news local news