(អ៊ុយហ្គាន់ដា)៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ត្រូវបានប៉ូលិស នៅប្រទេសអ៊ុយហ្គាន់ដា ចាប់ខ្លួន បន្ទាប់ពីមានការសង្ស័យថា នាងតូចជាមនុស្សស្រឡាញ់ភេទដូចគ្នា នៅពេលដែលត្រូវបានគេប្រទះឃើញ ថើបមិត្តភក្តិស្រី ដែលរៀនជាមួយគ្នា។
ការឃាត់ខ្លួនក្មេងស្រីដ៏តូចនេះ ធ្វើឡើងក្រោយពីមានយុទ្ធនាការ បញ្ឈប់ការស្រឡាញ់ភេទដូចគ្នា ព្រោះច្បាប់ក្នុងប្រទេសចែងថា ការស្រឡាញ់ភេទដូចគ្នានេះ គឺជាបទឧក្រិដ្ឋ។ ក្មេងស្រីដែលត្រូវចាប់ខ្លួន ត្រូវបានអ្នកជិតខាងប្រទះឃើញ នាងមានទំនាក់ទំនង មើលទៅមិនធម្មតា ព្រោះតែហាក់ដូចជាស្និទ្ធស្នាលប្លែក ជាមួយក្មេងស្រីឯទៀត រួចក៏រាយការណ៍ ប្រាប់សមត្ថកិច្ចថា នាងតូចកំពុងល្បួងក្មេងស្រីផ្សេង ទៅកសិដ្ឋានមួយក្បែរផ្ទះខ្លួន ដើម្បីធ្វើសកម្មភាពមិនសមរម្យ ដែលមើលទៅជាមនុស្សស្រឡាញ់ភេទដូចគ្នា ។
រដ្ឋមន្ត្រីម្នាក់ របស់អ៊ុយហ្គាន់ដា និយាយថា ការស្រឡាញ់ភេទដូចគ្នា ត្រូវបានច្បាប់ក្នុងប្រទេសប្រឆាំងដាច់ខាត និងត្រូវបានចាត់ទុកថា ជាបទឧក្រិដ្ឋ ហើយអាជ្ញាធរកំពុងចាត់វិធានការ លើរឿងនេះផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង