CamNews

តារា 

កីឡាករវាយថេនីស Andy Murray អាចលេងឆ្ពោះទៅជុំទីបីនៅ សៀងហៃ

 

កីឡាករ Andy Murray ជាកីឡារករវាយថេនីសជើងឯករបស់អង់គ្លេស អាចឈានជើងឡើង
លេងជុំទី ៣ហើយក្នុងការប្រកួត Shanghai Masters ដោយសារតែគូរប្រកួតរបស់លោក
Florian Mayer មានរបួសកដៃ។

រូបភាព៖កីឡាករ Andy Murray

កីឡាករ Roger Federer និងកីឡាករ Novak Djokovic កំពុងប្រកួតគ្នានៅជុំទីបី ហើយអ្នក
ដែលឈ្នះនឹងត្រូវប៉ះជាមួយលោក Murray។ សូមបញ្ជាក់ថាកីឡាករ Federer គឺជាកីឡាករ
លំដាប់លេខមួយ ថ្មីៗនេះទើបតែបានបំបាក់កីឡាករជនជាតិតៃវាន់ Lu Yen-hsun ក្នុងពិន្ទុ
៦-៣ និង ៧-៥។ ចំណែកឯកីឡាករ Djokovic ក៏បានបំបាក់កីឡាករសញ្ជាតិ ប៊ុលការី ដែរក្នុង
ពិន្ទុ ៦-៣ និង ៦-២។

លោក Murray បាននិយាយថា “វាបានការលំបាកណាស់ដើម្បីទទួលបានជើងឯកលេខមួយ
ប៉ុន្តែគាត់នឹងប្រឹងប្រែងនៅឆ្នាំនេះ និងប្រឹងប្រែងដើម្បីមានឱកាសទទួលបានជើងឯកនៅការ
ប្រកួតឆ្នាំក្រោយៗទៀត”៕

ដោយ៖ រិនដូ

ប្រភព៖ .bbc.




Tags: sport star