ថៃ ៖ កាលពីថ្ងៃទី ១៧ ខែកញ្ញា តារាសម្តែងស្រីនាង Davika បានប្រារព្ធពិធីខួបកំណើតទុកមុនថ្ងៃកំណើតលោក Ter Chantavith ។ មិនត្រឹមតែប៉ុណ្ណោះតារាស្រីរូបនេះថែមទាំងបង្ហោះរូបគូជាមួយគ្នា នៅលើគណនីអុិនស្រ្តាក្រាមថែមទៀតផង ។
នៅពេលដែលបានរូបថតគូស្នេហ៍បែបនេះបានបង្ហោះនៅលើបណ្តាញសង្គម មានហ្វេនៗជាច្រើនសប្បាយចិត្តយ៉ាងខ្លាំង ព្រោះអ្នកទាំងពីរត្រូវបានអ្នកគាំទ្រចង់ឃើញ Davika និង Ter ស្រលាញ់គ្នាបែបបើកចំហរបែបនេះ ។
គួរបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះគឺលោក Ter Chantavith ឈានចូលវ័យ ៣៥ ឆ្នាំហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook