ថ្មីៗនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ការស្លាប់
របស់ កុមារីជំទង់ម្នាក់នៅខេត្តក្រចេះ ហើយស្នើឲ្យអាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតចំពោះការ
បាញ់សម្លាប់នេះ ឲ្យបានពេញលេញ និងមានតម្លាភាព។
តាមការដឹងថា យ៉ាងហោចណាស់មានកុមារីអាយុ១៤ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងការ
បង្រ្កាបក្នុងជម្លោះដីធ្លីយ៉ាងហិង្សាមួយនៅថ្ងៃពុធនេះ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ នេះបើយោង
តាមមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រុមមន្ដ្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហរដ្ឋអាមេរិកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកសូមស
ម្ដែងការសោកស្ដាយ ដោយស្មោះដល់ក្រុមគ្រួសារ និងមិត្ដភក្ដិរបស់ក្មេង ដែលបានស្លាប់នោះ។
ហើយគេមានកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការបាញ់ សម្លាប់កុមារី ឈ្មោះ ហេង ចាន់ថាអាយុ
១៤ឆ្នាំ កាលពីថ្ងៃទី១៦ ខែឧសភា ដែលតាមសេចក្ដីរាយការណ៍ បានឲ្យដឹង ថា ករណីស្លាប់ក្មេង
ស្រីជំទង់រូបនេះ បានកើតឡើងក្នុងអំឡុងពេល នៃការចុះបង្រ្កាប របស់កម្លាំងសន្តិសុខកម្ពុជាទៅ
នឹងការតវ៉ាមួយលើដីសម្បទានសេដ្ឋកិច្ច។
សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងបន្តថា រដ្ឋាភិបាលអាមេរិក បានចាត់ទុកការសម្រេចចិត្ត
ថ្មីៗនេះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្អាកផ្ដល់ សម្បទានដីសេដ្ឋកិច្ចថា ជាការវិវត្តវិជ្ជមាន
ជាពិសេស ដោយយោងទៅលើកង្វល់កាន់តែច្រើនឡើង របស់ សាធារណៈជនទៅលើផលប៉ះ
ពាល់បរិស្ថាន និងសិទ្ធិលើទ្រព្យសម្បត្តិ របស់ប្រជាជនកម្ពុជា។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសម្ដែងការសោកស្ដាយ
ចំពោះ ការផ្ទុះអាវុធត្រូវក្មេងស្រីម្នាក់នោះ រហូតដល់ស្លាប់បាត់បង់ជីវិត ។ ប៉ុន្តែលោក ខៀវ សុភ័គ
បញ្ជាក់ថាគោល បំណងរបស់រដ្ឋាភិបាល គឺកម្លាំងសមត្តកិច្ចចុះទៅបង្រា្កបក្រុមរបស់ ប៊ុន រដ្ឋា
ដែលមានបំណងធ្វើ អប្បគមន៍ តែ ប៉ុណ្ណោះ។ លោកមានប្រសាសន៍កាលថា អ្នកភូមិចំនួនប្រាំនាក់
ត្រូវសង្ស័យថា ជាអ្នកបង្ក និងញុះញង់ក្រុមប្រជាពលរដ្ឋឲ្យបង្កើតតំបន់អប្បគម មួយប្រឆាំងនឹង
អាជ្ញាធរមូលដ្ឋាន និងបានប្រព្រឹត្តិអំពើខុសច្បាប់មួយចំនួន ក្នុងនោះមានបុគ្គលម្នាក់ ឈ្មោះ ប៊ុន
រដ្ឋា ដែលអាជ្ញាធរចង្អុលថា ជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សុណង់ដូ
នាយកវិទ្យុសំបុកឃ្មុំ។ «វាជាអំពើល្មើសដែលក្រុមអណាធិបតេយ្យបានធ្វើនៅកន្លែងហ្នឹង។ សមាគម
របស់គាត់មាន គឺសមាគមប្រជាធិបតេយ្យ ដែលមានលោកម៉ម សុណង់ដូ ជាប្រធាន។ ជាសាខា
របស់គាត់នៅតាមស្រុក មានបួន ទៅប្រាំនាក់ ហើយមេខ្លោងដែលយើងរកចាប់ខ្លួននោះ»។
ប្រភព៖ Usembassy
ដោយ៖ មិនា