CamNews

ព័ត៌មានអន្តរជាតិ 

ខ្មាន់កាំភ្លើង បន្សល់ សារ ស្អប់ខ្ពើម នៅកន្លែងកើតហេតុ ខណៈ Obama ខឹងសម្បារ ជាខ្លាំង វប្បធម៌ច្រំដែល

ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅក្នុងវ័យ ២៦ ឆ្នាំខ្មាន់កាំភ្លើង មកពី  រដ្ឋ Oregon សហរដ្ឋអាមេរិក ដែល បានបង្កជាភាពភ្ញាក់ផ្អើល ដល់សង្គមមនុស្សទូទាំងពិភពលោក ជាមួយនឹងការបាញ់សម្លាប់រង្គាល របស់ខ្លួននោះ ខ្មាន់កាំភ្លើងរូបនេះ ធ្លាប់បានលើកឡើងអោយដឹងថា ៖ "សម្លាប់មនុស្សកាន់តែច្រើន មុខមាត់របស់អ្នកកាន់តែមានមនុស្សស្គាល់" ។

គួររំឮកថា ខ្មាន់កាំភ្លើង កាលពីសប្តាហ៍កន្លងទៅនេះ​ ថ្ងៃព្រហស្បត្តិ៍ បានបើកការវាយប្រហារ បាញ់ សម្លាប់រង្គាលមនុស្ស នៅ   ឯ  សាកលវិទ្យាល័យ សហគមន៍ Umpqua ​ក្នុង  ទី ក្រុង Roseburg រដ្ឋ Oregon សហរដ្ឋអាមេរិក ជាមួយនឹង វត្តមាន ពាក់អាវក្រោះ ដៃប្រដាប់ដោយកាំភ្លើង ៤ ដើម ខ្លី ៣ ដើម និងវែងមួយដើម ឈានទៅសម្លាប់សិស្សនិស្សិត    ហោច ណាស់ ៩ នាក់ ស្របពេលដែល ៩ នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ។ បេក្ខភាព សាក្សីរស់ ដែលបានឃើញហេតុការណ៍ផ្ទាល់ ភ្នែកអោយដឹងថា ខ្មាន់កាំភ្លើង បានបញ្ជា អោយ ចំណាប់ខ្មាំងរបស់ខ្លួន    ក្រោកឈរ ឡើង រួចសារ ភាពអោយច្បាស់ ថាតើ ខ្លួនប្រតិបត្តិសាសនាអ្វីអោយប្រាកដ មានលក្ខខ័ណ្ឌ  ២ ដែលជនរងគ្រោះ មិនអាចគេចផុតពីសេចក្តីស្លាប់ ពោល ក្នុងលក្ខខ័ណ្ឌ ទី ១ បើសិនជាឆ្លើយថា កាន់សាសនា គ្រឹស្តិ នោះនឹងមានការបាញ់សម្លាប់ចំក្បាល ដោយ ខ្មាន់កាំភ្លើង ស្រែកបន្លឺ   ឡើងថា ៖ ល្អណាស់ ចឹងទេ ឯងនឹងឃើញព្រះបន្តិចទៀតនេះ ដោយឡែក លក្ខខ័ណ្ឌទី ២ ក្នុងករណីឆ្លើយថា ប្រតិបត្តិសាសនា ដទៃក្រៅពីសាសនាគ្រឹស្តិ នោះនឹងមានការបាញ់សម្លាប់ ត្រង់ដងខ្លួន ។

អាជ្ញាធរ ​ក្នុង​  រដ្ឋ​ Oregon ​បាន​និយាយ​ថា​ ជន​ ប្រដាប់  ​អាវុធ ​ម្នាក់ ​ដែល​បាន​បាញ់​កាំភ្លើង​សម្លាប់​មនុស្ស​នៅ​ក្នុង​ មហាវិទ្យាល័យ​សហគមន៍​មួយ​បាន​បន្សល់​កំណត់​   ហេតុ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្អប​ ខ្ពើម​មួយ ​នៅ​កន្លែង​កើត​ហេតុ។​

បណ្តាញ ​ទូរទស្សន៍​អាមេរិកាំង​ NBC និង​ CBS បាន​ដក​ស្រង់​ពាក្យ​សម្តី​ពី   ​ប្រភព​ផ្លូវ​ការ​មួយ​ដែល​បាន​និយាយ​កាល​ពី​ រសៀល​ថ្ងៃសុក្រ​ថា ​អ្នក​បាញ់​កាំភ្លើង​នេះ ​ «មាន​   អារម្មណ៍  ​ថា​ពិភពលោក​ប្រ ឆាំង​នឹង​គាត់»។ ​បុរស​នេះ​បាន​សរសេរ​ថា គាត់ «ឋិត​ក្នុង​ផ្លូវ​ខុស» និង​ថា​គាត់​គ្មាន​សង្សារ​ទេ ដោយ​បន្ថែម​ថា​គាត់ «គ្មាន​ជីវិត​ឡើយ»។

នៅ ​ក្នុង​សារ​គាត់​ដែល​វាយ​តាម​កុំព្យូទ័រ​មាន​ច្រើន​ទំព័រ​ ឈ្មោះ​ Christopher Harper Mercer អាយុ​២៦ឆ្នាំ ​ដែល​បាន​បាញ់​សម្លាប់​និស្សិត​    ៩ នាក់​ និង​បាន​ធ្វើ​ឱ្យ​និស្សិត​៩នាក់​ទៀត​ត្រូវ​របួស​នៅ​មុន​ពេល​គាត់​ត្រូវ​បាន​ សម្លាប់​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​ត​គ្នា​ជាមួយ​ក្រុម​ប៉ូលិស​នៅ​ក្នុង​ មហាវិទ្យាល័យ​សហគមន៍​ Umpqua ក៏​បាន​សរសេរ​ដែរ​ថា​គាត់​នឹង «ត្រូ    វ​ស្វាគមន៍  ​នៅ​ក្នុង​ឋាន​នរក​ និង​ត្រូវ​ឱប​ក្រសោប​ដោយ​បីសាច»។

ក្រុម ​អ្នក​ស៊ើបអង្កេត​សហព័ន្ធ​បា​នរក​ឃើញ​អាវុធ​១៣ដើម​   របស់​ជន​ប្រដាប់​អាវុធ​តែ ​ម្នាក់​ឯង​នេះ​ ដោយ​កាំភ្លើង៦​ដើម​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​មហាវិទ្យាល័យ​នោះ​ និង​៧​ដើមទៀត​នៅ​ក្នុងផ្ទះ​របស់​ជន​នេះ ។ ដោយឡែក ជាមួយ   នឹងវិនាសកម្មចុងក្រោយ នៃ​ ការវាយប្រហារ បាញ់សម្លាប់មនុស្ស រង្គាលប្រការនេះ ពិតជានាំអោយមានភាពរំជើបរំជួលជាខ្លាំង មនុស្ស ទូទាំងសហរដ្ឋអាមេរិក ជា ពិ សេសរដ្ឋាភិបាល លោក អូបាម៉ា តែម្តង ខណៈលោកអូបាម៉ា ខឹងជាខ្លាំង ជាមួយនឹង វិនាសកម្ម ច្រំ ដែលប្រការនេះ ដោយទទូចអោយសាធារណជន   ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ រួមគ្នាធ្វើការផ្លាស់ប្តូរ ច្បាប់កាន់សព្វាវុធនៅសហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលីម៉ែល និង វីអូអេញ៉ូវ


Tags: Int news World news Breking news Unt news Iraq Obama US USA Oregon Mass shooting