CamNews

តារា 

Jame Cameron គឺជាម្ចាស់គំនិតក្នុងរឿង E.T

ក្រោយពេលដែលបានរួចពីបណ្ដឹងរឿងលួចគំនិតរឿង Avata អ្នកដឹកនាំរឿងលោក James Cameron
ក៏បានប្រាប់ផងដែរថាលោកមានគំនិតក្នុងការថតខ្សែភាពយន្ត "E.T" មុនលោក Steven Spielberg តាំង
ពីឆ្នាំ ១៩៨១ មកម្ល៉េះ តែត្រូវបានខកខាន នឹងត្រូវបានលោក Steven យកគំនិតនេះទៅថតខ្សែភាពរឿង
E.T The Extraterrestrial។

រឿងហេតុមួយនេះលោក James Cameron បានប្រាប់ថាវាជាគំនិតរបស់លោកប៉ុន្តែត្រូវបានអ្នកដឹកនាំ
រឿងលោក Steven យកទៅថតខ្សែភាពយន្តហើយលោក មិនដែលនឹងនឹកគិតថាប្ដឹងមិត្តចាស់របស់
លោកផង។

ក្នុងបណ្ដឹងរឿង អាវាតា លោកបានបង្ហាញភស្តុតាងរបស់លោកចំនូន ៤៥ សន្លឹកដើម្បីការពារខ្លួនថា
គំនិតក្នុងការថតរឿង អាវាតា គឺពិតជារបស់លោក៕

ដោយ៖ ផានិត
ប្រភពពី៖ businessinsider
 


Tags: james cameron movie