CamNews

តារា 

ជើងឯកថេនីស Watson បានមកកាន់មាតុភូមិ​ខ្លួនវិញហើយ


កីឡាករវាយថេនីស Heather Watson    បានមកកាន់មាតុភូមិ ប្រទេសអង់គ្លេសរបស់ខ្លួន
វិញហើយ ក្រោយពីបានទទួលជ័យជំនះលើការប្រកួត Japan Open ដោយបំបាក់កីឡាករ
សញ្ជាតិ តៃវ៉ាន់ កាលពីថ្ងៃអាទិត្យ។

កីឡាករវ័យ ២០ ឆ្នាំម្នាក់នេះបាននិយាយថា ”នាងបានសិក្សាយល់ដឹងច្រើនពីការប្រកួត
ពីមុនៗមក ហើយនាងមានសង្ឃឹមយ៉ាងមុតមាំក្នុងការប្រកួតនៅឆ្នាំក្រោយៗទៀត។ នាង
បានបន្តថា នាងនឹងយកឲ្យបានជើងឯកនៅឆ្នាំ ២០១៣    យ៉ាងហោចណាស់ក៏ដល់ការ
ប្រកួតជម្រុស ៤នាក់ដែរ។”

នាងបានត្រលប់មកប្រទេសខ្លួនវិញ      ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់
ប្រជាជាតិអង់គ្លេស    ហើយពួកគេនឹងមានឱកាសឃើញនាងលេងនៅក្នុងប្រទេស  ក្នុង
ព្រឹត្តិការណ៍ការប្រកួត Statoil Masters នៅថ្ងៃទី ៦ធ្នូ ខាងមុខនេះ៕

ដោយ៖ រិនដូ

ប្រភព.dailymail.


Tags: sport star