ព័ត៌មានកំសាន្ត ៖ កូនស្រីរូបស្រស់របស់តារាសម្តែងស្រីនាង Aff Taksaorn ជាមួយនិងស្វាមីរូបសង្ហាគឺលោក Songkran Tejanarong ដែលទើបតែមានអាយុ ១ ឆ្នាំ ១១ ខែប៉ុណ្ណោះ ប៉ុន្តែរូបនាងហាក់មានដុងពីកំណើត ឬ អាចនិយាយបានថា មានឈាមជ័រជាអ្នកសិល្បៈកាត់ទៅរកម្តាយតែម្តង ។
ដោយយោងតាមរូបថតជាច្រើនសន្លឹកដែលបានបង្ហោះនៅលើគណនី Instagram របស់នាង Aff Taksaorn បានឲ្យដឹងថា មានអ្នកសិល្បៈល្បីៗជាច្រើនដួងស្រលាញ់និងចូលចិត្តកូនស្រីរបស់តារាថៃរូបនេះយ៉ាងខ្លាំង ដោយសារនាងគឺជាក្មេងឆ្លាត ស្អាតនិងគួរឲ្យក្នាញ់ ។
បើចង់ដឹងថា គួរឲ្យក្នាញ់និងឆ្លាតវ័យយ៉ាងណាទៅទស្សនារូបថតជាច្រើនសន្លឹកនៅខាងក្រោមទាំងអស់គ្នា ៕
-ចុចអាន ៖ កាលនៅក្រមុំក៏ស្អាត ពេលមានកូនក៏នៅតែស្អាត បើបានឃើញកូនស្រីវិញបានញាក់សាច់!
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Gossipstar