CamNews

សម្រស់ 

ម៉ូដសក់ខ្លីបំផុតរបស់ Beyoncé ត្រូវ​ពិភពលោក ​​ទន្ទឹង​រង់​ចាំ

កាលពីថ្ងៃទី ៨ សីហាកន្លងទៅ នៅពេលដែលអ្នកលេងអ៊ីនធើរណិត បានចូលទៅកាន់គេហទំព័រ
Instagram ពួកគេបានឃើញរូបថតជាច្រើនដែលដូចទៅនឹង Beyoncé ជាមួយនិងម៉ូដសក់កាត់ខ្លី
គួរឱ្យភ្ញាក់ផ្អើល។ ជាការពិត កំពូលតារាចម្រៀងរូបនេះ បានបង្ហោះរូបថតមួយចំនួន បង្ហាញអំពី
ម៉ូដសក់ថ្មី បែបខ្លីរបស់ខ្លួន ដែលម៉ូដសក់នេះត្រូវបានគេជឿថា ជាស្នាដៃរបស់អ្នករចនាម៉ូដសក់
លោក Neal Farinah និងអ្នកឯកទេសខាងលាបពណ៌សក់ នាង Rita Hazan ។

តារាល្បីៗ ចាប់ពី នាង Anne Hathaway ដល់ Léa Seydoux ឬ ព្រះនាង Charlene របស់ប្រទេស
Monaco បាននាំគ្នាកាត់សក់ដើម្បីបង្កើតស្ទីលថ្មីរបស់ពួកគេ តាំងតែពីដើមឆ្នាំ ហើយការកាត់សក់
នោះ ជាការប្រកាសបញ្ជាក់អំពីស្ទីលសម្រាប់រដូវក្ដៅឆ្នាំនេះ។ ដោយឡែក Beyoncé នៅក្នុងរយៈ
ពេលប៉ុន្មានឆ្នាំកន្លងមកនេះ នាងត្រូវបានគេមើលឃើញថា មិនបានប្រើប្រាស់កន្ដ្រៃម្ដងណាទេ
ដើម្បីបង្កើតម៉ូដសក់ថ្មីរបស់ខ្លួន នាងបានត្រឹមតែបង្កើតម៉ូដសក់វែងរបស់ខ្លួន ឱ្យទៅជាស្ទីលផ្សេងៗ
ដូចជា ម៉ូដរលក់ទឹក សក់ត្រង់ សក់រួញ សក់ក្រង សក់ពណ៌ ។ល។

បើទោះជាការផ្លាស់ប្ដូរម៉ូដែលសក់វែងរបស់នាង មកជាសក់ខ្លី គឺជាលទ្ធផលនៃត្រៀមឡើងឆាក
សម្ដែង (ឬជាការបង្ហាញអំពីយុទ្ធសាស្ដ្រដើម្បីបង្កការចាប់អារម្មណ៍)របស់នាងក្ដី យើងនឹងរង់ចាំមើល ថាតើនាងបង្ហាញខ្លួនជាមួយនឹងម៉ូដែលសក់បែបណា នៅក្នុងការឡើងឆាកនៃកម្មវិធីតន្ដ្រី The Mrs.
Carter Show World Tour របស់នាង ជាកន្លែងដែលការលេងសក់ គឺជាអ្វីដែលត្រូវបានគេរំពឹងរង់ចាំ
មើលបំផុត។

សូមទស្សនារូបថតមួយចំនួន ស្ដីអំពីស្ទីលសក់របស់ Beyoncé's ដូចខាងក្រោម ៖


Beyoncé (ខែសីហា ឆ្នាំ ២០១៣)

Vogue Daily — Beyonce hair pixie
Beyoncé នៅ​លើ​ឆាក Mrs. Carter Show World Tour នៅ Los Angeles ២០១៣

Vogue Daily — Beyonce hair pixie
Beyoncé នៅ​ក្នុង​ព្រឹត្តិការណ៍ Pepsi Super Bowl XLVII Halftime Show ក្នុង​ក្រុង
New Orleans (ខែកុម្ភៈ ២០១៣)

Vogue Daily — Beyonce hair pixie
នៅ​ឯក្រុង Havana, Cuba ក្នុង​ខែ​មេសា ២០១៣

Vogue Daily — Beyonce hair pixie
នៅ​ឯក្រុង Havana, Cuba ក្នុង​ខែ​មេសា ២០១៣

សម្ដែង​ក្នុង​កម្មវិធី Good Morning America នៅ​ក្រុង New York
(កក្កដា ២០១១)

 

ដោយ ៖ តារា
ប្រភព ៖ vogue




Tags: Beyoncé​ Short Haircut hair fashion star beauty The Mrs Carter Show World Tour