CamNews

ម៉ូដែល 

អ្នកបង្ហាញម៉ូដ ត្រូវគេបង្ខំឱ្យស្លៀកឈុតក្នុង ឈររាប់ម៉ោង ក្រោមអាកាសធាតុត្រជាក់

កាលពីពេលថ្មីៗនេះ នៅប្រទេសចិន មានកម្មវិធីបង្ហាញម៉ូដមួយ   ត្រូវបានគេរៀបចំធ្វើឡើង
យ៉ាងអធិកអធម ប៉ុន្ដែកម្មវិធីនេះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងដោយសារតែអ្នកបង្ហាញម៉ូដត្រូវ
គេតម្រូវឱ្យឈរក្រោមធាតុអាកាសត្រជាក់។

កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅតំបន់ Qingdao ខេត្រ Shandong ប្រទេសចិន។ អ្នកបង្ហាញ
ម៉ូដទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ ត្រូវបានគណកម្មការតម្រូវឱ្យឈររាប់ម៉ោង   នៅ
ក្រោមអាកាសធាតុដ៏សែនត្រជាក់  ក្នុងឈុត ប៊ីគីនី។

ប្រការខាងលើនេះ ត្រូវបានមនុស្សជាច្រើនរិះគន់ ដោយពួកគេនិយាយថា វាមានផលប៉ះពាល់
ដល់សុខភាព។ ទោះជាយ៉ាងណាក្ដី គណកម្មការបានបកស្រាយថា ការដែលពួកគេ  តម្រូវឱ្យ
នារីអ្នកបង្ហាញម៉ូដធ្វើបែបនេះ គឺដើម្បីចង់បាននូវគុណភាពល្អតែប៉ុណ្ណោះ។







ដោយ ៖ សីហា
ប្រភព ៖ k14


Tags: sexy model cool weather china