CamNews

មិនគួរឲ្យជឿ 

កំពូលស្វាមីមហិមា សុទ្ធចិត្តជាប់ដៃក្នុងចានបង្គន់ ក៏ព្រោះតាមរក ចិញ្ចៀនបញ្ជាំចិត្ត

ចម្លែកៗ ៖ យោងតាមអត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានប្លែកបរទេស ​ ម៉េត្រូ​ ដែលទើប
តែបានចេញផ្សាយកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ អោយដឹងថា បុរសជាស្វាមីម្នាក់ត្រូវ
បានរកអោយឃើញថា      ដៃរបស់គាត់បានជាប់គាំងទៅក្នុងចានបង្គន់  ក្រោយពីគាត់បាន
ព្យាយាមរុករកចិញ្ជៀនអាពាហ៍ពិពាហ៍ ដែលបានធ្លាក់ចូលទៅក្នុងនោះ។

គួរបញ្ជាក់ផងដែរថា    បុរសជាស្វាមី  និងជាជនរងគ្រោះខាងលើនេះ  មានឈ្មោះថាលោក
Zhang ជាពលរដ្ឋរស់នៅក្នុងក្រុង   Quanzhou   ខេត្ត  Fujian  ប្រទេសចិន ។ ដោយឡែក
ប្រភពសារព័ត៌មានដដែលបន្ថែមថា   ករណីជាប់ដៃក្នុងចានបង្គន់  អាចកើតឡើងទៅបាន
ក្រោយពីលោក Zhang  ព្យាយាមលូកដៃចូលទៅក្នុងនោះ  ទៅរកចិញ្ជៀនអាពាហ៍ពិពាហ៍
បន្ទាប់ពីលោកបានដោះវាទុក អំឡុងពេលចូលទៅមុជទឹក នៅក្នុងបន្ទប់ទឹក។

ដោយមិនអាចដកដៃមកវិញបាន ខណៈដៃកាន់តែឈឺនោះ មិត្តរួមការងាររបស់គាត់ក៏បាន
ទូរស័ព្ទហៅក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ ក្រោយពីបានលឺសម្រែករបស់គាត់។ ជាលទ្ធផល
គាត់ត្រូវបានជួយសង្គ្រោះ តែជាអកុសល ចិញ្ចៀនដែលបាត់នោះ មិនទាន់បានរកឃើញ
មកវិញនៅឡើយនោះទេ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- វីដេអូ គ្រោះថ្នាក់ព្រឺក្បាល រួចផុតពីសោកនាដកម្ម យ៉ាងត្រដាបត្រដួស
- ផ្អើលទៅរុករក រតនសម្បត្តិនៅវាំងចាស់ ក្រោយយល់សប្តិ ដឹងថានៅទីនោះ មានមាស

ដល់ទៅ ១ ពាន់តោន

- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfish ដ៏កម្រ ជិត ៦ ម៉ែត្រ
- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ
- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..

ប្រែសម្រួល ៖ កុសល
ប្រភព ៖ មេត្រូ


Tags: wedding ring China Asia Quanzhou Fujian