ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United របស់លោក Louis Van Gaal ត្រូវបានធ្លាក់ចេញពីវគ្គចាប់ក្រុមនៃព្រឹត្ដិការណ៍ Champoins League ខណៈដែលត្រូវក្រុមម្ចាស់ផ្ទះ Wolfsburg សង្គ្របបានកាលពីយប់មិញត្រឹមលទ្ធផលពិន្ទុ ៣-២។
Wolfsburg បានផ្ដាច់ដង្ហើមចុងក្រោយរបស់ Man United ក្នុងទឹកដីខ្លួនឯង ក្រោមលទ្ធផលពិន្ទុ ៣-២ ដោយកីឡាករ Aparecido Rodrigues រកបានពីរគ្រាប់នៅនាទីទី ១៣, ៨៤ និងមួយគ្រាប់ទៀត ដោយកីឡាករ Vieirinha នៅនាទីទី ២៩។ ចំណែក Man United រកគ្រាប់បាល់បាន ២គ្រាប់ដោយកីឡាករ Martial នៅនាទីទី ១០ និង កីឡាករ Guilavogui បញ្ចូលទីដោយខ្លួនឯង នៅនាទីទី ៨២។ សរុបសេចក្ដីមក Man United អស់ឱកាសប្រជែងបង្ហាញមុខក្នុងព្រឹត្ដិការណ៍ Champions League ក្នុងរដូវកាលនេះ។
ស្របគ្នាក្នុងពេលតែមួយផងដែរ បើក្រឡេកមកមើលខាង ក្លឹបជើងខ្លាំងក្នុងទឹកដីអេស្ប៉ាញវិញ Real Madrid បានបំបាក់ក្រុមភ្ញៀវ Malmö FF យ៉ាងទក់សាច់ក្រោមលទ្ធផលពិន្ទុ ៨-០។
Real Madrid បានបើកទ្វារស្វាគមន៍ ក្រុមភ្ញៀវ Malmö FF កាលពីយប់មិញ ក្នុងព្រឹត្ដិការណ៍ Champions League ដោយបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ រកគ្រាប់បាល់បានដលទៅ ៨គ្រាប់ ដោយកីឡាករ Banzima ចំនួន ៣គ្រាប់នៅនាទីទី ១២, ២៤, ៧៤ ចំណែក Ronaldo វិញរកបានដល់ទៅ ៤គ្រាប់គឺនៅនាទីទី ៣៩, ៤៧, ៥០, ៥៨ និងមួយគ្រាប់ទៀត ដោយកីឡាករ Kovacic នៅនាទីទី ៧០។
Ronaldo នៅតែបន្ដជាប់ឈ្មោះជាកំពូលកីឡាករឆ្នើមដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ ប្រចាំព្រឹត្ដិការណ៍ Champions League ជាពិសេស ក្នុងវគ្គចាប់ក្រុមតែម្ដង ខណៈដែល ១១ការប្រកួត កីឡាករអាចរកគ្រាប់បាល់បានដល់ទៅ ១០គ្រាប់ ។
Real Madrid ត្រូវធានាបាន នឹងឈានជើងចូលទៅកាន់វគ្គជម្រុះផ្ដាច់ព្រ័ត្រ ស្របពេលដែលក្លឹប Malmö FF របស់ប្រទេសស្វីស កំពុងតែធ្លាក់មកដល់បាតតារាង ។
គូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ Rafael Benitez នេះគឺជាលើកទី២ ហើយដែលក្រុមរបស់គាត់ដឹកនាំ អាចបំបាក់ដៃគូរបាន ៨-០ តាំងតែពីគាត់គ្របគ្រងក្នុងក្លឹប Liverpool ក្នុងឆ្នាំ ២០០៧ ។