CamNews

កូរ៉េខាងជើង នាំមិត្តកម្មការនី មកធ្វើអ្នកបំរើ នៅចិនដើម្បីរក ប្រាក់ចិញ្ចឹមរដ្ឋ

ក្រោមការព្រមព្រៀងបញ្ជូនកម្មកររវាងចិន និងកូរ៉េខាងជើងមកដល់ពេលនេះគឺគេសង្កេតឃើញ
ចេញជារូបរាងបន្តិចម្ដងហើយ។

គេសង្កេតឃើញមាននារីៗស្អាតៗចំនួន ៣០ នាក់ដែលត្រូវបានគេបញ្ជូនមកពីប្រទេសកូរ៉េខាង
ជើងអោយមកធ្វើជាអ្នកបំរើ និងអ្នកសម្ដែងរបាំក្នុងហាងមួយក្នុងភូមិអភិជន Huaxi ប្រទេសចិន។
មនុស្សទាំងនេះសុទ្ធសឹងតែជាកម្មករដែលកូរ៉េខាងជើងបញ្ជូនមកអោយធ្វើការយកប្រាក់បញ្ជូន
ទៅចិញ្ចឹមរបបគ្រប់គ្រងនៅកូរ៉េខាងជើងទាំងអស់។ ជាង ៣០ នាក់នេះមានអ្នកដែលគេអោយ
ធ្វើជាអ្នកបំរើតាមតុ ក៏ដូចជាអ្នកឡើងច្រៀងរាំជូនភ្ញៀវទស្សនាផងដែរ។

បើតាមដឹងប្រាក់ខែរបស់គេគឺសរុបប្រមាណជាង ៦០០០ Yuan ប៉ុន្តែបើតាមដឹងច្បាស់មកនោះ
គឺថាប្រាក់ខែរបស់គេនឹងត្រូវរឹបអូសអោយទៅរដ្ឋាភិបាលក្រុងព្យុងយ៉ាង ហើយក្នុងម្នាក់អាច
ទទួលបានប្រាក់ប្រមាណជាង ១៥០ Yuan ប៉ុណ្ណោះសម្រាប់ហូបចុក ស្នាក់នៅ ថ្លៃពេទ្យ ថ្លៃ
សម្លៀកបំពាក់ និយាយរួមទៅគឺ ១៥០ Yuan ឬជាង ២០ ដុល្លាអាមេរិកសម្រាប់ ១ ខែនៃការរស់
នៅដែលត្រូវការចំណាយរាប់រយជំពូក។

កម្មករទាំងនេះត្រូវបានគេស្វាគមន៍យ៉ាងយកចិត្តទុកដាក់ពីសំណាក់ថៅកែចិនដោយសារពួកគេ
គ្រប់គ្នាសុទ្ធសឹងតែជានារីមានរូបសម្រស់ស្អាត ទោះជាមករកប្រាក់ជាកម្មករក្ដីក៏ពួកកម្មកររបស់
កូរ៉េខាងជើងទាំងអស់នេះម្នាក់ណាក៏បានរៀនចប់មហាវិទ្យាល័យដែរ។ មានភ្ញៀវជាច្រើនណាស់
ដែលចង់ទាក់ទងនាងៗ ប៉ុន្តែសម្រាប់គោលការណ៍រដ្ឋាភិបាលព្យុងយ៉ាង គឺមិនអោយកម្មករទាំង
នោះមានទំនាក់ទំនង ស្នេហាឬផ្លូវភេទជាមួយភ្ញៀវជាបរទេសនោះទេ សិទ្ធទាំងអស់នេះគឺជាសិទ្ធ
របស់រដ្ឋ។ បើតាមដឹងអ្នកទាំងអស់នេះនិងវិលត្រលប់ទីកាន់ស្រុកវិញក្នុងអំឡុង ៣ ឆ្នាំ៕

ដោយ៖ ម៉ូកា
ប្រភពពី៖​ Chinabuzz 

 


Tags: Noth Korea China politic