CamNews

តារា 

ចង់ដឹងទេថា Nadech និង James Jirayu ម្នាក់ណាដែលទទួលបានការគាំទ្រខ្ពស់ជាងគេ?

តារាថៃ ៖ ដោយយោងតាមមតិយោបល់របស់ប្រជាជនថៃបានឲ្យដឹងថា លោក Nadech Kugimiya និងលោក James jirayu គឺជាតារាដែលទទួលបានការគាំទ្រ និងប្រជាប្រិយភាពខ្លាំងជាងគេក្នុងចំណោមតារាផ្សេងៗ ។ 

នៅក្នុងចំណោមបុរសសង្ហាដែលមនុស្សភាគច្រើនស្គាល់នោះគឺមានដូចជា លោក Nadech Kugimiya លោក James jirayu លោក Boy parkon និងបុរសសង្ហាជាច្រើនដួងទៀត ។ 

ប្រសិនបើយើងគិតឲ្យកាន់តែច្បាស់ទៅ បុរសសង្ហាដែលទទួលបានការគាំទ្រខ្លាំងបំផុត និងធ្វើឲ្យមិត្តនារីៗឈ្លក់វង្វេងនោះគឺ លោក James jirayu តែម្តង ព្រោះអីលោកមានទាំងរូបសង្ហា ថែមទាំងនៅកំលោះមិនទាន់មានគូស្នេហ៍ ព្រមទាំងជាតារាចម្រៀងសម្លេងពិរោះ និងមានជំនាញលេងហ្គីតា សម្រាប់ទាក់ទាញចិត្តនារីៗថែមទៀតផង នេះហើយគឺជាមន្តស្នេហ៍របស់តារារូបនេះ ។ 

សរុបមកវិញគឺ លោក James jirayu គឺទទួលបានចំណាត់ថ្នាក់លេខមួយនៅក្នុងចំណោមតារាសង្ហាៗ ល្បីៗ និងតារាជើងចាស់ជាច្រើនដួងទៀត ។

បើចង់ដឹងថា​ លោក James jirayu មានរូបរាងសង្ហា និងពោរពេញទៅដោយមន្តស្នេហ៍យ៉ាងណានោះ សូមទៅទស្សនារូបថតរបស់គាត់នៅខាងក្រោមទាំងអស់គ្នា ៕

-ចុចអាន ៖ មិនគួរឲ្យជឿ! នាង Yaya និយាយបានដល់ទៅ ៦ ភាសា ចង់ដឹងទេថា ភាសាអ្វីខ្លះ?

-ចុចអាន ៖ តោះស្វែងយល់ប្រវត្តិរបស់លោក James Jirayu ទាំងអស់គ្នា!

១. លោក James jirayu 




២. លោក Nadech Kugimiya





ដោយ ៖ គន្ធា


ប្រភព ៖ Thai


Tags: Nadech Kugimiya James jirayu