ព័ត៌មានអន្តរជាតិ ៖ កងកម្លំាងទ័ពអាកាសរបស់ប្រទេស អ៊ីស្រាអែល នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា បាន បាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែល បាន ហោះចេញពីប្រទេសស៊ីរី ជ្រៀតចូលតំបន់ ហ្គូលែន ហេក ក្នុងប្រ ទេសអ៉ីស្រាអែល ។ នេះបើ តាមមន្រ្តីយោធាអ៊ីស្រាអែល បានលើកឡើង នៅក្នុង សេច ក្តីថ្លែងការណ៍។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញ ផ្សាយនៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ ២០១៤ ថា យន្តហោះនោះ ត្រូវបាន បាញ់ទម្លាក់ ដោយប្រព័ន្ធការពារមីស៊ីល ដែនអាកាសប្រភេទ ប៉ាតាយ៉ុង។
ភ្លាមៗនោះ មិនទាន់មានការបញ្ជាក់ណាមួយថា តើយន្តហោះគ្មានមនុស្សបើកមួយគ្រឿងនោះ ត្រូវបានគេ បញ្ជា ដឹកគ្រឿងផ្ទុះ ឬហោះដើម្បីឈ្លបយកការណ៍នោះទេ៕
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ