(វិទ្យាសាស្រ្ត)៖ ដែនម៉ាញេទិចរបស់ភពផែនដី មានតួនាទីការពារយើង ពីផលប៉ះទង្គិចរបស់ខ្យល់ព្រះអាទិត្យ ដែលបានធ្វើឲ្យមានភាគល្អិតតូចៗ ខ្ទាតចេញពីព្រះអាទិត្យ បង្កើតបានជាប្រតិកម្មអ៊ុយត្រាវីយូឡេត មកកាន់ភពផែនដី។ ដើមកំណើតរបស់ដែនម៉ាញេទិច ស្ថិតនៅក្រោមផ្ទៃភពផែនដី រាប់ពាន់គីឡូម៉ែត្រ ដែលជាកន្លែងផលិតចរន្តអគ្គីសនី។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ ២០១៦។
ជាក់ស្តែង នៅពេលពួកយើងនិយាយអំពី ភាពក្រឡាប់ចាក់របស់ដែនម៉ាញេទិច គឺយើងចង់និយាយអំពីព្រឹត្តិការណ៍មួយ ដែលប៉ូលទាំង២ប្តូរទិសឆ្លាស់គ្នា ដោយប្រទេស Greenland និងត្រូវស្ថិតនៅក្នុងអឌ្ឍគោលខាងត្បូង និង តំបន់ទឹកកកអាក់ទិច ស្ថិតនៅអឌ្ឍគោលខាងជើងវិញ។ ជាមួយគ្នានេះដែរ យោងទៅតាមទិន្នន័យ ដែលក្រុមអ្នកវិទ្យាសាស្រ្ត បានសិក្សាទៅលើដុំថ្ម កម្អែភ្នំភ្លើង ពួកគេអាចដឹងថា ព្រឹត្តិការណ៍ធ្លាប់កើតមានពីមុនមក ប្រហែលជា ១០០ ដង កាលពី ១០០លានឆ្នាំមុន ដោយវាបានបន្សល់ទុក នូវអាថ៌កំបាំងជាច្រើន ព្រមទាំងគ្មានបច្ចេកវិទ្យាណាអាចដឹងថា វានឹងអាចកើតឡើងម្តង ព្រមទាំងនៅពេលណាទៀតនោះទេ។
ទោះបីជាយ៉ាងណាក្តី ភាពក្រឡាប់ចាក់នេះ មិនមែនកើតឡើងនៅក្នុងរយៈពេល តែមួយយប់នោះឡើង ផ្ទុយទៅវិញនេះ អាចកើតឡើងដោយត្រូវចំណាយពេលពី ១សតវត្សរ៍ ទៅ ២០,០០០ ឆ្នាំ ហើយវាត្រូវពឹងផ្អែក ទៅលើកំលាំងរបស់ដែនម៉ាញេទិចនោះ ផងដែរ។ ជាក់ស្តែង យោងទៅតាមការស្រាវជ្រាវ និង វាស់ស្ទង់នៃផ្កាយរណប របស់ភ្នាក់ងារអវកាសអឺរ៉ុប បានឲ្យដឹងថា ដែនម៉ាញេទិចបានបាត់បង់កំលាំងរបស់វា ៥ភាគរយ រាប់ពេលដែលវាធ្វើចលនា។
គួរបញ្ជាក់ដែរថា មកដល់បច្ចុប្បន្ន គ្មានភស្តុតាងច្បាស់លាស់នោះទេថា ការប្តូរទិសនៃដែនម៉ាញេទិច របស់ភពផែនដី កាលពី ១០០លានឆ្នាំមុន អាចជាមូលហេតុ ធ្វើឲ្យមានការផុតពូជ នៃជីវិតនាសម័យនោះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង