មាតាបិតាគ្រប់ៗរូបតែងមានក្តីស្រមៃចង់ឲ្យកូនរបស់ខ្លួន មានភាពសប្បាយរីករាយ ប្រកបដោយ
ស្នាមញញឹម។ ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំកន្លែងកំសាន្តមួយកន្លែងនៅ ប្រទេសប្រទេស
ដាណឺម៉ាក ដែលជាកន្លែងកំសាន្តដែលសប្បាយ និងមានសុវត្ថិភាពសក្តិសមបំផុតសម្រាប់កុមារ
និងយុវវ័យផងដែរ។
កន្លែងកំសាន្តនោះមានឈ្មោះថា ឧទ្យានកំសាន្ត Trivoli Gardens ជាឧទ្យានកំសាន្តមួយក្នុងចំណោម
ឧទ្យានដែលចំណាស់ជាងគេបំផុត នៅលើពិភពលោក ដែលមានទីតាំងនៅរដ្ឋធានី Copenhagen
ប្រទេសដាណឺម៉ាក។ ឧទ្យានកំសាន្តនេះត្រូវបានគេរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ និងមានអនាម័យ
ល្អខុសពីឧទ្យាកំសាន្តដទៃ ជាមួយនឹងការដាំលំអផ្កាភ្ញីស្រស់ស្អាត ខុសពីឧទ្យានកំសាន្តដទៃ។ នៅទី
នោះមានល្បែងលេងកំសាន្តជាច្រើនសម្រាប់កុមារា កុមារី ដូចជាការជិះទោង កន្ត្រកយន្ត ជិះទូក និង
ល្បែងលេងកំសាន្តជាច្រើនដទៃទៀតយ៉ាងសប្បាយ រួមទាំងមានការសំដែងរបាំផងដែរ។
ដោយសារតែគុណសម្បត្តិល្អៗជាច្រើននៅក្នុងសួនកំសាន្តនេះ វាត្រូវបានកត់ត្រានៅក្នុងសៀវភៅ
របស់ Disney ផងដែរ៕
ដោយ៖ មិនា
ប្រភព៖ BS