CamNews

តារា 

Messi ទទួលបានកាដូ ជាផ្ទាំងរូបភាព ដែលធ្វើឡើងដោយការផ្គុំគ្រាប់ពេជ្រ គ្រីស្តាល់តំលៃ ៥០ លានដុល្លារ

ថ្មីៗនេះកីឡាករបាល់ទាត់ លំដាប់ថ្នាក់ពិភពលោករបស់ Barcelona Lionel Messi ទទួលបាន
កាដូ ពីវិចិត្រករដៃឯកមួយរូប ដែលមានតំលៃដល់ទៅ ៥០ លានដុល្លារ ។

កាដូនោះគឺជារូប របស់ Messi មួយផ្ទាំងដែលផ្គុំឡើងដោយ គ្រាប់ពេជ្រគ្រីស្តាល់ មួយប្រភេទ
ដែលមានឈ្មោះថា Swarovski ។ Swarovski ត្រូវបានគេស្គាល់ថាជា ពេជ្រគ្រីស្តាល់ ដែលមាន
ទឹកល្អ និងមានតំលៃថ្លៃបំផុត ក្នុងចំនោមគ្រីស្តាល់ថ្លៃៗដទៃទៀត ។



ផ្ទាំងរូបភាពនេះ ធ្វើនិងរចនាឡើងដោយ វិចិត្រករជនជាតិ កុឡុមប៊ី មានឈ្មោះថា Mauricio
Benítez
  ដែលមានឈ្មោះហៅកាត់ថា Mr Bling ។ Mr Bling ជាវិចិត្រករដៃឯក ស្ទាត់ជំនាញ
ខាងផ្នែក ច្នៃម៉ូតគ្រឿងអលង្ការ និង សំលៀកបំពាក់ ល្បីមានមុខមាត់ជាច្រើនឆ្នាំមកហើយ 
ជាពិសេសក្នុងការប្រើប្រាស់ ត្បូង ពេជ្រ ទៅលើសំលៀកបំពាក់ ៕


ដោយ ៖​ កុសល
ប្រភព ៖ k14 


Tags: Messi barcelona football star