CamNews

កីឡាអន្តរជាតិ 

Messi រងរបួសក្រលៀន ត្រូវអវត្តមាន ៣សប្តាហ៍ ពេល Barca ស្មើ ១-១ ទល់នឹង At.Madrid យប់មិញ (Video Inside)

(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi នឹងត្រូវអវត្តមាន ៣សប្តាហ៍ដោយសារតែបញ្ហារបួសក្រសៀន ពេលក្រុមម្ចាស់ផ្ទះ FC Barcelona ប្រកួតបានស្មើ ១-១ ទល់នឹងក្រុមភ្ញៀវ Atletic Madrid ក្នុង La Liga យប់មិញនេះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងថា កីឡាករប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំ Messi ត្រូវបានប្តូរចេញវិញនៅនាទីទី៥៩ ដើមវគ្គទី២ នៅពេលដែលបានប៉ះទង្គិចគ្នាជាមួយនឹងកីឡាករខ្សែការពារ Diego Godin ហើយក្រោយមក ក្លឹបក៏បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា Messi នឹងអវត្តមានពីទីលាន ៣សប្តាហ៍ផង ដែរ ដោយសារតែមានបញ្ហារបួសក្រលៀន។

ការរងរបួសនេះដែរ Messi ក៏មិនអាចជួយអាហ្សង់ទីន ប៉ះក្រុមវេណេហ្ស៊ូអេឡា ក្នុងវគ្គជម្រុះ World Cup 2018 ប្រចាំ តំបន់អាមេរិកឡាទីន ដែលនឹងចាប់ផ្តើមនៅដើមខែក្រោយនេះ និងមិនអាចចូលលេងក្នុង La Liga រហូតដល់ទៅ ៥ប្រកួតឯណោះ ខណៈដែលក្រុមការពារតំណែងជើងឯកមួយនេះ បានកំពុងតែស្ថិតនៅលេខរៀងទី៣ បណ្តោះអាសន្ន នៅឡើយ ខណៈ Real Madrid ឈរនៅលេខ១ និង Sevilla ឈរនៅលេខ២។

Messi នឹងត្រឡប់ចូលទីលានវិញ នៅពេលដែលក្រុម Barcelona ជួបក្រុម Manchester City ក្នុង Champions League ជាបន្តទៀតនៅថ្ងៃទី១៩ តុលា៕

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង


Tags: Messi