CamNews

ព័ត៌មានអន្តរជាតិ 

ប្រអប់​ខ្មៅ​យន្ត​ហោះ EgyptAir ត្រៀម​បញ្ជួន​​ទៅ​បារាំង ដើម្បី​ជួស​ជុល

(អេហ្ស៊ីប)៖ ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីប បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា អាជ្ញាធរអេហ្ស៊ីប នឹងបញ្ជួន​ប្រអប់ខ្មៅ ​(Black boxes) របស់យន្តហោះ EgyptAir ទៅកាន់ប្រទេសបារាំង ដើម្បីធ្វើការជួសជុល និងផ្ញើត្រឡប់​មក​វិញ ដើម្បីធ្វើការវិភាគ​ទៅលើទិន្នន័យ និងសំឡេង ដើម្បីរកមូលហេតុនៃការធ្លាក់​យន្តហោះ EgyptAir។ នេះ​បើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា។

គណៈកម្មាធិការស៊ើបអង្កេតអេហ្ស៊ីប បានចេញសេចក្ដីថ្លែងការណ៍ថា មូលហេតុដែលអេហ្ស៊ីប បញ្ជូនប្រអប់ខ្មៅ ទៅកាន់​ប្រទេសបារាំងគឺ ដើម្បីឲ្យភ្នាក់ងារបារាំង​ ជួយជួសជុលប្រអប់ខ្មៅ ជាពិសេសគឺជួយសម្អាត​ស្លែ និងអំបិល ដែលនៅជាប់ Memory chips។ ក្រោយពីសម្អាតរួច គឺអាជ្ញាធរបារាំង នឹងផ្ញើត្រឡប់មកកាន់​​អេហ្ស៊ីបវិញ ដើម្បី​វិភាគបន្ត។

គួរបញ្ជាក់ផងដែរថា យន្តហោះ​ដឹក​អ្នក​ដំណើរ ជើងហោះ Flight 804 របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir បានបាត់ពីប្រព័ន្ធរ៉ាដា ខណៈកំពុងហោះហើរ​ពី​ទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ជាមួយនឹង​មនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ និងបានធ្លាក់នៅសមុទ្រ​មេឌីទែរ៉ាណេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Egyptair Int news Hot news