CamNews

ម៉ូដែល 

ស្បែកជើង កែងចោទ ៤ ម៉ូដែល ដែលពិញនិយមប្រចាំ ២០១២

ម៉ូដស្បែកជើងកែង ៤ ប្រភេទដែលនារីៗនិយមប្រើប្រាស់នាឆ្នាំ ២០១២។ បើយើងនិយាយពី
ស្បែកជើងនោះ មិត្តនារីៗមុខជាញញឹមខ្ជឹបមិនខានទេ ព្រោះការដើរទិញសម្លៀកបំពាក់ជាពិ
សេសគឺស្បែកជើងគឺជាចំណូលចិត្តទី ១ របស់នារី។

នារីដែលមានជើងស្រឡូនស្អាតគឺសាកសមជាមួយនឹងស្បែកជើងកែងចោទ ក្នុងនោះឆ្នាំ ២០១២
នេះបើតាមប្រភពពីហាងលក់សម្លៀកបំពាក់ Online ធំមួយបានឱ្យដឹងពីម៉ូដស្បែកជើងកែង ៤
ប្រភេទដែលមិត្តនារីៗបញ្ជាទិញច្រើនបំផុត។

១. ស្បែកជើងកែងចោទ ពណ៌ចម្រុះ

វាគឺជាអ្វីដែលគួរអោយទាក់ទាញព្រោះការរចនាពណ៌កាន់តែច្រើនគឺបង្ហាញពីភាពទាន់សម័យ
របស់អ្នកប្រើប្រាស់ ហើយវាគឺសាកសមជាមួយនិងសម្លៀកបំពាក់ពណ៌ឆើតផងដែរ។

២. ស្បែកជើងកែងចោទ ពណ៌ខ្មៅ

វាគឺជារបស់មួយដែលមិនអាចចោលបាន វាគឺជារាជនីនៃត្រកូលស្បែកជើងកែងព្រោះ ពណ៌ខ្មៅ
ជាមួយនឹងស្បែកស្ដើងនេះនៅតែទទួលបានប្រជាប្រិយភាពជាខ្លាំងជាពិសេសគឺសាកសមនៅ
ពេលដែលចេញទៅពិធីធំដុំ។

៣. ស្បែកជើងកែងចោទ ពណ៌ទឹកមាស និងទឹកប្រាក់

វាគឺជាពណ៌មួយសម្រាប់ប្រើបន្ទាប់បន្សំ ហើយសាកសមនិងសម្លៀកបំពាក់រ៉ូបពណ៌មាស ឬពណ៌
ប្រាក់ដែលគេនិយមប្រើនាពិធីជួបជុំផ្សេង។

៤. ស្បែកជើងប៉ាត់តា កែងចោទ

នេះត្រូវបានគេចាត់ទុកជាស្បែកជើងដែលមានគេបញ្ជាទិញច្រើនជាគេក្នុងឆ្នាំ ២០១២ ជាមួយ
និងម៉ូដគួរអោយស្រលាញ់ គឺសាកសមជាមួយនឹងខោខាប៉ូយរឹប ដែលនារីៗនិយមចូលចិត្តនា
ពេលសព្វថ្ងៃ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: fashion lifestyle