ខាងក្រោមនេះ គឺជាចំណុច ដែលអ្នកអាចអនុវត្តបាន ដើម្បីធ្វើឲ្យស្វាមី មានភាពស្មោះត្រង់ នឹងអ្នកវិញ ៖
១. បង្កើតនូវទំនុកចិត្ត
ប្រសិនបើស្វាមីអ្នក ជឿជាក់អ្នកពេញមួយជីវិតរបស់គាត់ នោះគាត់ក៏នឹង ស្មោះត្រង់នឹងអ្នក ជារៀង ដរាបដែរ។ គាត់នឹងចែករំលែក រាល់រឿងរ៉ាវជីវិត និង បញ្ហាទាំងអស់របស់គាត់ ជាមួយនឹងអ្នក។ ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យ គាត់ស្មោះត្រង់នឹងអ្នក នោះអ្នកត្រូវតែបង្កើតនូវ សេចក្តីទុកចិត្តរវាងអ្នក និង គាត់ ។ ត្រូវបង្ហាញថា អ្នកជឿ ទុកចិត្តគាត់ មានភាពអត់ធន់ និង តែងតែផ្តល់ឱកាស ឲ្យគាត់ជានិច្ច។ ការ បង្កើតសេចក្តីទុកចិត្តបាន គឺមិនមែន អាចធ្វើបាន តែក្នុងរយៈពេល មួយថ្ងៃនោះទេ។ អ្នកគ្រាន់តែ ព្យាយាម ធ្វើវាឲ្យបាន អស់ពីចិត្ត នោះរាល់សេចក្តី ប្រាថ្នារបស់ អ្នកនឹង ក្លាយជា ការពិត។
២. ព្យាយាមស្តាប់ ដោយមិនត្រូវធ្វើការវិនិច្ឆ័យ
នៅពេលណា ដែលគាត់ចង់និយាយពីបញ្ហាអ្វីរបស់គាត់ទៅកាន់អ្នក នោះអ្នកគ្រាន់តែ ចាំស្តាប់ និង គាំទ្រគាត់ ទៅគឺបានហើយ។ អ្នកមិនត្រូវ សម្តែង នូវ អាការៈចង់វែកញែក និង បញ្ចេញយោបល់ ចំពោះអ្វី ដែលគាត់បានធ្វើ និង បង្គាប់ឲ្យគាត់ធ្វើអ្វី តាមអ្នកភ្លាមៗនោះទេ។ គឺថា អ្នកគ្រាន់តែ ធ្វើជា អ្នកស្តាប់ ដ៏ល្អម្នាក់ សម្រាប់គាត់គឺ គ្រប់គ្រាន់ហើយ។ វិធីនេះ គឺនឹងអាចធ្វើឲ្យ គាត់គិតថា បើទោះជាមានរឿងអ្វី កើតឡើងចំពោះគាត់ ក៏គាត់ នូវតែ មានភរិយាដ៏ល្អ ម្នាក់ជួយ ស្តាប់ និង គាំទ្រលើកទឹកចិត្តគាត់។ ជា លទ្ធផលនោះគឺថា គាត់នឹងបន្ត ស្មោះត្រង់ចំពោះ អ្នកជានិច្ច ។
៣.អ្នកមិនត្រូវប្រាប់គាត់ពីអ្វីដែលគាត់ត្រូវបានធ្វើនោះទេ
នៅពេលណា ដែលស្វាមីអ្នក កំពុងតែរៀបរាប់ពីរឿងអ្វីមួយ ទៅកាន់អ្នក នោះអ្នកមិនត្រូវ កាត់សង្វាក់ ដោយការ ប្រាប់នូវ អ្វីដែលគាត់ត្រូវ បានធ្វើ និង ថាតើនរណាម្នាក់ផ្សេង ទៀតនោះ គួរមានការឆ្លើយតប បែបណាចំពោះ គាត់នោះទេ ។ ប្រសិនបើគាត់មិនបាន សាកសួរអ្នកពី ដំណោះស្រាយ នោះហេតុអ្វីបាន ជាអ្នកចាំបាច់ ត្រូវផ្តល់ វាឲ្យគាត់។ បើទោះជាអ្នកគិតថា ការយល់ឃើញ របស់អ្នក គឺត្រឹមត្រូវ ហើយ ប្រសិនបើអ្នក នៅតែព្យាយាម លើកឡើងនូវ ពាក្យ បងគួរតែ... រាល់ពេល នោះគាត់នឹងចាប់ផ្តើម ខ្លាចរអារ នឹងការ ចែករំលែកនូវ បញ្ហារបស់គាត់ ជាមួយនឹងអ្នក។ កត្តានេះ គឺអាច ធ្វើឲ្យគាត់ លែងមានភាព ស្មោះត្រង់ចំពោះអ្នកបាន ។
៤. សម្តែងនូវអារម្មណ៍អកម្ម
វិធីជាធម្មតា គឺតែងតែបានជោគជ័យ។ ប្រសិនបើវិធីផ្សេងទៀតដូច ដែលបានរៀបរាប់ មកពីខាងលើ មិនមាន ប្រសិទ្ធភាពទេ នោះគឺថា ដល់ពេល ដែលអ្នកត្រូវ សម្តែងនូវឧបាយកល មួយ ដ៏ល្អ ដោយអ្នកត្រូវ ធ្វើឲ្យអារម្មណ៍ ឲ្យស្ងប់ ប្រសិនបើអ្នកពិតជា ចង់ដឹងនូវការពិតពីគាត់ ។ អ្នកមិនត្រូវ បញ្ចេញកំហឹង ឬ ភាពមន្ទិលសង្ស័យ ចំពោះគាត់នោះទេ។
៥. យំ ជាវិធីដ៏ចាស់មួយ តែអាចយកជាការបាន
នៅចុងបញ្ចប់ប្រសិនបើ រាល់វិធីអ្វីផ្សេងទៀតមិនបានសម្រេច នោះអ្នកអាចប្រើ នូវអាវុធមួយ ដែល គួរឲ្យទុកចិត្ត បានបំផុតនោះគឺយំ ។ តែទោះជា យ៉ាងណា អ្នកមិនត្រូវទ្រហ៊ោយំ ខ្លាំងពេកនោះទេ។ អ្នកគ្រាន់តែ បង្កើតទឹកភ្នែក រលីងរលោង ដោយព្យាយាមដាក់ មនោសញ្ចេតនា ឲ្យបានជ្រាល ជ្រៅ និងនិយាយថា ហេតុអ្វីបងធ្វើឲ្យខ្ញុំ ឈឺចាប់បែបនេះ ? ខ្ញុំតែងតែគិតថា បងស្រលាញ់ខ្ញុំ! វិធីនេះ គឺពិតជា មានប្រសិទ្ធភាព តែអ្នកមិនត្រូវ ប្រើវាញឹកញាប់ ពេកនោះទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល