CamNews

កីឡាអន្តរជាតិ 

Manchester United បដិសេធច្រានចោល នូវដំណឹង កិច្ចប្រជុំជាមួយលោក Pep Guardiola នៅប្រទេសបារាំង

ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United ដែលបច្ចុប្បន្នកំពុងតែមានការរង្គោះរង្គឺខ្លាំងនឹងដំណឹង ប្រជែងផ្លាស់ប្ដូរអ្នកដឹកនាំថ្មី បានចេញសេចក្ដីប្រកាសដល់មហាជនដោយផ្ទាល់ថា ក្លឹបមិនបានបង្កើតកិច្ចប្រជុំអ្វីនៅប្រទេសបារាំងជាមួយនឹងលោក Pep Guardiola នោះទេ។ 

ប្រភពពីគេហទំព័រ ប៊ីប៊ីស៊ី បានចុះផ្សាយឲ្យដឹងថា​ ក្លឹប Man United ត្រូវគេហទំព័រកីឡាប្រទេសបារាំង ចុះផ្សាយ​ថា ក្លឹបបានបង្កើតកិច្ចប្រជុំមួយ ជាមួយលោក Pep Guardiola នៅទីក្រុងប៉ារីស ដោយបង្ហាញឱកាសភាពដើម្បីចូលជំនួសតំណែងរបស់លោក Louis Van Gaal នារដូវក្ដៅខាងមុខនេះ។ ប៉ុន្ដែសម្រាប់ដំណឹងនេះ ចុះក្លឹបផ្ទាល់បានបដិសេធទាំងស្រុង ថាមិនបានធ្វើអ្វីដូចដែរគេបង្ហាញនោះទេ។ 

លោក Pep Guardiola បានប្រកាសលាចេញពីតំណែង នៅក្លឹប Bayern Munich ក្នុងពេលខាងមុខនេះ ស្រ​ពេល​ដែលកិច្ចកុងត្រាត្រូវអស់សុពលភាព ហើយគាត់ក៏មិនចង់បន្ដទៀតដែរ។ លោក Pep Guardiola មានបំណងចង់ផ្ទេរការគ្រប់គ្រងមកកាន់ទឹកដីអង់គ្លេស នៅជាមួយក្លឹបធំៗ ដែលក្នុងនោះមុខសញ្ញាដែលត្រូវចាប់​អារម្មណ៍ចង់គ្រប់គ្រងជាងគេ គឺក្លឹប Man City មិនមែន Man United នោះទេ។ ប្រភពដដែលបានបន្ដទៀតថា រូបលោក មានឱកាសច្រើនណាស់ នឹងចូលមកគ្រប់គ្រងនៅអង់គ្លេស មិនថាក្លឹបធំឬតូចនោះទេ សុទ្ធតែផ្ដល់នូវការចុះហត្ថលេខាដល់គាត់ ប៉ុន្ដែអាអកុសលពួកគេ មិនត្រូវបានគាត់ជ្រើសរើសនៅឡើយទេ។ 

ក្លឹប Bayern Munich ក្រោយពេលដែលត្រូវលោក Pep Guardiola ធ្វើការបដិសេធច្រានចោនូវ កិច្ចកុងត្រា​ដោយ ទទួចថាចង់ទៅកាន់អង់គ្លេស​ ថ្នាក់ដឹកនាំកំពូលរបស់ក្លឹប ក៏បានប្រញាប់ស្វែងរកអ្នកបន្ដតំណែង ដោយជ្រើសតាំងលោក Carlo Ancelotti ជាបណ្ដោះអាសន្ន រង់ចាំកិច្ចកុងត្រារបស់លោក Pep Guadiola ត្រូវផុត។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Pep Guardiola Man United