CamNews

តារា 

ចង់ដឹងអត់ថា កំពូលតារាចម្រៀង សុគន្ធ កញ្ញា បង្ហោះរូបថតភ្ជាប់ជាមួយនិងឃ្លា ស្នេហា ជាមួយអ្នកណា?

ព័ត៌មានកំសាន្ត ៖ រយៈពេលប៉ុន្មានថ្ងៃកន្លងផុតទៅ មហាជនប្រហែលជាបានដឹងរួចទៅហើយថា​ តារាចម្រៀងល្បីជាច្រើនដួងនៅក្នុងផលិតកម្ម ហង្ស មាស បានទៅបំពេញការងារ និងឆ្លៀតពេលធ្វើដំណើរកំសាន្តផងដែរ បន្ទាប់ពីបញ្ចប់ការងារ ដើម្បីកុំឲ្យមានភាពតាន​តឹង ណាមួយក៏មិនងាយបានឆ្លៀតពេលទំនេរទៅសាងអនុស្សារីយ៍នៅឯក្រៅប្រទេសដែរ ។ 

នៅក្នុងចំណោមតារាល្បីដែលជ្រកក្រោមផលិតកម្ម ហង្ស មាស ដែលបានធ្វើដំណើរកំសាន្តទៅកាន់ប្រទេសកូរ៉េនោះគឺមានដូចជា លោក ណុប បញ្ញារិទ្ធ, កញ្ញា ឈិត សុវណ្ណា បញ្ញា, សុគន្ធ កញ្ញា, កំលោះសង្ហា ឆន សុវណ្ណរាជ និងអ្នកផ្សេងៗជាច្រើនដួងទៀត ។ នៅក្នុងនោះផងដែរគេបានឃើញថា កំពូលតារាចម្រៀង សុគន្ធ កញ្ញា បានបង្ហោះរូបថតដៃមនុស្ស ២នាក់ ដែលផ្គុំជារូបបេះដូង ព្រមទាំងភ្ជាប់មកជាមួយនិងឃ្លាស្នេហាថា "ឈ្លោះ​គ្នា​មិន​សំខាន់.. តែ​សំខាន់​កុំ​ឲ្យ​ឈ្លោះ​ច្រើន​ពេក...! ខ្លាច​អស់​ពាក្យ​ឈ្លោះ​ ព្រោះ​នៅសល់​ពេលដល់ទៅជាង​៦០ឆ្នាំទៀត....!" ។ 

ដោយយោងតាមរូបថតនិងចំណងជើងនេះ មាន Fans ជាច្រើនចូលខមមិន ព្រមទាំងអះអាងថា គឺជាដៃរបស់លោក ឆន សុវណ្ណរាជ ខណៈពេលដែលអ្នកទាំង ២ កំពុងតែផ្ទុះរឿងអាស្រូវថា កំពុងតែនឹងក្លាយជាគូស្នេហ៍ពិតប្រាកដ ។ ហើយថែមទាំងដើរលេងនៅឯក្រៅប្រទេសជាមួយគ្នាទៀត ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់បានដឹងចម្លើយទេថា ដៃម្ខាងទៀតគឺដៃរបស់លោក ឆន សុវណ្ណរាជ មែន ឬ មិនមែន ៕

-ចុចអាន ៖ តោះទៅមើលរូបថតរបស់តារាចម្រៀង ឆន សុវណ្ណរាជ និង សុគន្ធ កញ្ញា ក្នុងទឹកដីប្រទេសកូរ៉េ!









 

ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Sokun kanha Svanna reach