CamNews

តារា 

រឿងរ៉ាវមួយចំនួនដែល មានការទាក់ទងគ្នារវាង Sir Alex និង David Moyes

ទស្សនិកជនទាំងអស់ប្រហែលជា បានស្គាល់ត្រឹមតែថា David Moyes ជាគ្រូបង្វឹករបស់ Everton
តែប៉ុណ្ណោះ តែតាមពិត David Moyes មានរឿងពាក់ព័នជាមួយ Sir Alex ជាច្រើនដែលយើងមិន
បានដឹង ។

-David Moyes ធ្លាប់ធ្វើជាបុគ្គលិគនៅកន្លែងសាងសង់នាវារបស់ ឳពុកលោក Sir Alex ។
-ឳពុករបស់ David Moyes ធ្លាប់ជាគ្រូបង្វឹកបាល់ទាត់ ដែល Sir Alex ជាកូនសិស្សក្នុងក្រុមនោះ
ហើយក្រោយមក David Moyes ក៏នៅក្នុងក្រុមនោះដែរ ។
-ក្នុងឆ្នាំ ១៩៩៨ Sir Alex បដិសេធក្នុងការយក David Moyes ធ្វើជាជំនួយការ ហើយបានជ្រើស
រើស Steve McClaren ជំនួសវិញ ។
-បន្ទាប់ពី Sir Alex ចូលនិវត្តន៍ David Moyes ទទួលបានចំណាត់ថ្នាកលេខ ២ ជាគ្រូបង្វឹកល្អដែល
លេខ ១ ធ្លាក់ទៅលើ Arsene Wenger ។
-David Moyes និង Sir Alex មានសញ្ជាតិ Scotland ដូចគ្នា ។

ដោយសារតែហេតុផលមួយចំនួននេះហើយ ទើបគេជឿថា Sir Alex មានការទាក់ទងជាប់ខ្សែរ
ស្រឡាយជាមួយ គ្នាទើប Sir Alex ជ្រើសរើស David Moyes មកជំនួស ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: sir alexferguson football star david moyes