ព័ត៌មានកំសាន្ត ៖ ជីវិតអាពាហ៍ពិពាហ៍របស់តារាសម្តែងស្រីនាង Aff taksaorn ជាមួយនិងស្វាមីសេដ្ឋី កាន់តែមានសុភមង្គលខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយទទួលបានកាដូដ៏ពិសេសមួយក្រោយរៀបការ កាដូនោះគឺកូនស្រីរបស់នាង ។
តារាថៃនាង Aff taksaorn ហាក់មានឈាមជ័រកាត់ទៅរកម្តាយរបស់នាង ហើយឆ្លាតហួស ខណៈអាយុទើបតែ ២ ឆ្នាំ មួយខែសោះ ។ គ្រាប់ពេជ្រមួយគ្រាប់របស់តារាថៃមួយដួងនិងស្វាមី ស្រលាញ់ស្ទើរលេបទៅហើយ ។ មិនត្រឹមតែប៉ុណ្ណោះទេ មានតារាល្បីជាច្រើនដួងទៀត ស្រលាញ់និងកូនចិត្តកូនស្រីរបស់នាងខ្លាំងណាស់ ព្រោះឆ្លាតគួរឲ្យក្នាញ់ខ្លាំងពេក ។
គួរបញ្ជាក់ឲ្យដឹងថា កូនស្រីរបស់នាង Aff taksaorn ទើបតែមានអាយុពីរឆ្នាំមួយខែប៉ុណ្ណោះ ។ រីឯស្វាមីរបស់នាងគឺជាសេដ្ឋី ដែលមានមុខជំនួញធំនៅក្នុងដៃ និងជាអ្នកមានឈ្មោះល្បី និងមានទ្រព្យមិនតិចជាស្វាមីរបស់នាង Chompoo araya ប៉ុន្មានទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar
តារាចម្រៀងប្រុស សម្លេងផ្អែម មានប្រជាប្រិយភាពគឺ លោក ឆន សុវណ្ណរាជ គេសង្កេតឃើញថា ទោះបីជាលោកមានភាពមមាញឹកខ្លាំងបែបណាក្តី
គេសង្កេតឃើញថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាស៊ីន យូប៊ីន បច្ចុប្បន្នមិនត្រឹមតែមានហាងឆេងខ្លាំងនៅក្នុងប្រទេសនោះទេ នាងក៏បានចេញទៅថតនៅក្រៅប្រទេស ដូចជាប្រទេសថៃ តាមរយៈកម្មវិធី និងថតរឿងផ្សេងៗយ៉ាងច្រើន។