តារាថៃ ៖ តារាសម្តែងថៃ ២ ដួង ដែលតែងតែទទួលបាននូវការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ក្រុមអ្នកគាំទ្រ និងមហាជនជាច្រើនទៀត ទាំងក្នុងនិងក្រៅប្រទេស ។
អ្នកទាំង ២ ដួងនោះគឺ នាង Yaya និងមិត្តប្រុសបណ្តូលចិត្តរបស់នាងគឺ លោក Nadech Kugimiya ដែលជាមនុស្សចូលចិត្តសន្សំបុណ្យកោសល្យ និងជាតារាដ៏សែនគំរូប្រចាំប្រទេសថៃតែម្តង ហើយអ្នកទាំង ២ មានអត្តចរិកចូលចិត្តលេងសើចច្រើន គួរឲ្យស្រលាញ់ទាំងគូតែម្តង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នាង Yaya និង Nadech បានដឹកដៃគ្នាទៅគោរពព្រះសព្វរបស់ព្រះមហាក្សត្រជាលើកទី ២ នេះហើយជារឿងដែលគូស្នេហ៍មួយគូនេះ បានរឿងដ៍អស្ចារ្យសម្រាប់ព្រះមហាក្សត្ររបស់ខ្លួនដែលបានយោងចូលសោយទីវង្គត់ ។
គួរបញ្ជាក់ឲ្យដឹងថា កាលពីលើកមុន គូស្នេហ៍មួយគូនេះបាននាំក្រុមគ្រួសារទៅគោរពព្រះសព្វម្តងរួចហើយកាលពីថ្ងៃទី ១៤ ខែតុលានេះ រីឯថ្ងៃទី ១៩ ខែតុលានេះ លោក Nadech និង Yaya រួមមានទាំងតារាល្បីៗជាច្រើនដួងទៀតដែលកំពុងតែមានវត្តមាននៅមុខព្រះបរមរាជវាំងផងដែរ ៕
-ចុចអាន ៖ ទីបំផុត!! នាងYaya និង Nadech ក៏បានជម្រះមន្ទិលសង្ស័យអស់រលីង ដោយសារតែរូប ៣ សន្លឹក
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook