CamNews

តារា 

ការពិតចឹងសោះ! ក្មេងប្រុសដែល សង្ហាទាំង ៣ ដួង នៅលើហ្វេសប៊ុក ត្រូវបានគេស្គាល់ថាជា....

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីជើងចាស់នាង Kejmanee Pichaironnarongsongkhram កាន់តែមានកេរ្តិ៍ឈ្មោះល្បីកាន់តែខ្លាំងឡើងៗខណៈកូនប្រុសរបស់នាងធំពេញកំលោះនិងមានរូបរាងសង្ហា រហូតធ្វើឲ្យមិត្តនារីៗ និងយុវវ័យភាគច្រើនឈ្លក់វង្វេងជាមួយនិងមុខមាត់ ព្រមទាំងរូបរាងសង្ហាមិនចាញ់ឪពុករបស់ពួកគេ កាលពីនៅវ័យប្រហាក់ប្រហែលពួកគេឡើយ ។

ដោយយោងតាមការបកស្រាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាស្រីជើងចាស់រូបនេះបានរៀបការជាមួយនិងតាំងពីជាង ១០ឆ្នាំមុនមកម្ល៉េះ ហើយបង្កើតបានកូនចំនួន ៣ នាក់ហើយសុទ្ធតែជាកូនប្រុសទាំងអស់តែម្តង បើនិយាយអំពីរូបរាងរបស់ពួកគេវិញ គឺស្រស់សង្ហាមិនចាញ់តារាឡើយ ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត តារាថៃមួយដួងនេះត្រូវបានទស្សនាវដ្តីជាច្រើនទាក់ទងមកជារឿយៗដើម្បីចង់បានកូនប្រុសរបស់នាងទៅថតរូបជា Cover ឲ្យទស្សនាវដ្តីរបស់ពួកគេថែមទៀតផង ។ ជាពិសេសនៅលើបណ្តាញសង្គមមានមនុស្សភាគច្រើនមិនបានស្គាល់ថា ក្មេងប្រុសដ៏សង្ហាទាំងបីនាក់នេះគឺជាអ្នកណាឡើយ ដោយសារតែឃើញរូបរាងសង្ហាទើបនាំគ្នាធ្វើការចែករំលែកស្ទើរភ្លូតទឹកភ្លូតដី និងចង់ប្រវត្តិរបស់ក្មេងប្រុសទាំងបីនាក់នេះស្ទើរគ្រប់ៗគ្នា ។

ការពិតទៅបុរសសង្ហាទាំងបីដួងនេះគឺជាកូនប្រុសរបស់ លោក Jetrin Wattanasin និងនាង Kejmanee ដែលបានរៀបការជាមួយគ្នាតាំងពី ១៦ ឆ្នាំមុនមកម្ល៉េះ ដូច្នេះហើយទើបកូនៗរបស់ពួកគេស្ទើរតែពេញកំលោះអស់ទៅហើយ ៕

-ចុចអាន ៖ តារាថៃដែលធ្លាប់មានរឿងអាស្រូវជាមួយកូនខ្លួនឯង ពេលនេះគំរប់ខួបស្នេហា ១៦​ ឆ្នាំ ខណៈកូនប្រុសទាំង៣ ពេញកំលោះ










ដោយ ៖ គន្ធា


ប្រភព​ ៖ IG


Tags: Kejmanee Pichaironnarongsongkhram Jetrin Wattanasin