CamNews

តារា 

ចាន់ វឌ្ឍនាកា រៀបរាប់ពាក្យពេជន៍ចេញពីក្នុងចិត្តទាំងទឹកភ្នែក ស្តាប់ហើយរំជួលចិត្តដល់អ្នកគាំទ្រ!

ព័ត៌មានកំសាន្ត ៖ ជិតដល់ថ្ងៃចាកចេញពីប្រទេសរបស់ខ្លួនបានធ្វើឲ្យកីឡាករជម្រើសជាតិ ដ៏ល្បីមួយរូបគឺលោក ចាន់ វឌ្ឍនាកា សម្រេចចិត្តបង្ហាញស្នាដៃរបស់ខ្លួនជាលើកចុងក្រោយពីកាលពីម្សិលមិញនេះ ហើយក៏មានការគាំទ្រយ៉ាងច្រើនលើសលប់រហូតធ្វើឲ្យលោក ស្រក់ទឹកភ្នែក និងមិនដាច់អាល័យពីក្រុមអ្នកគាំទ្រនៅកម្ពុជា ។ 

ដោយយោងតាមការបង្ហោះរបស់ លោក ចាន់ វឌ្ឍនាកា បានឲ្យដឹងថា ខ្លួនលោកផ្ទាល់ពិតជារំភើបយ៉ាងខ្លាំង រហូតយំហើមភ្នែកបន្ទាប់ពី Fans ជាច្រើនបានចូលរួមទស្សនាការប្រកួតលើកចុងក្រោយរបស់លោក នៅឯស្តាតអូឡាំពិក កាលពីម្សិលមិញនេះ ។ 

កីឡាករជម្រើសជាតិ លោក ចាន់ វឌ្ឍនាកា បានថ្លែងថា "ថ្ងៃនេះខ្ញុំដើរចេញតែមិនប្រាកដថាខ្ញុំមិនវិលវិញនោះទេ តែអ្វីដែលខ្ញុំយំថ្ងៃនេះដោយសារតែខ្ញុំមិននឹកស្មានថាមានបងប្អូនមកគាំទ្រជាច្រើនមកទស្សនា ហើយអ្នកទាំងអស់គ្នានឹងនៅក្នុងបេះដូងខ្ញុំជានិច្ច #ប្រទេសកម្ពុជា #បឹងកេត #អ្នកគាំទ្រទាំងអស់គ្នា" ។ ពាក្យពេជន៍ទាំងអស់នេះហាក់ចាក់ដោត និងធ្វើឲ្យអ្នកគាំទ្ររបស់លោករំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែកទៅតាមទៅហើយ ៕

-ចុចអាន ៖ ចាន់ វឌ្ឍនាកា រំពឹងអ្នកគាំទ្រ​មើលការ​ប្រកួត ចុងក្រោយ​របស់ខ្លួន​ល្ងាចនេះ មុនចេញ​ទៅជប៉ុន(Video Inside)







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: chan vathanaka