CamNews

តារា 

សារមួយឃ្លារបស់កីឡាករជម្រើសជាតិ ចាន់ វឌ្ឍនាកា ធ្វើឲ្យមិត្តនារីៗ អង្រួនបេះដូង

ព័ត៌មានកំសាន្ត ៖ ក្រោយការប្រកួតយកឈ្នះលើក្រុមជម្រើសជាតិស្រីលង្កា ដោយលទ្ធផលកម្ពុជា ៤-០ ស្រីលង្កាកាលពីថ្ងៃអាទិត្យ ទី ០៩ នេះ កីឡាករនៃក្រុមជម្រើសជាតិកម្ពុជា ហាក់ដូចជាមានកម្លាំងចិត្តឡើងវិញ ហើយនៅព្រឹកមិញនេះ កីឡាករបាល់ទាត់ជម្រើស ១១នាក់ដំបូងរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លានៅលើបណ្ដាញសង្គម  Facebook ។

នៅក្នុងសារមួយឃ្លានោះបាននិយាយពាក្យអង្រួនចិត្តក្រុមអ្នកគាំទ្រនារីៗតែម្តង ដោយនិយាយថា "មេឃភ្លៀងហើយៗ តើត្រាណត្រើយអូនរងាទេ?" ហើយសារមួយឃ្លានេះក៏បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយ Fans នារីៗ និងអ្នកនិយមលេងលើបណ្ដាញសង្គម Facebook ។ ទទ្ទឹមនឹងនេះដែរក៏មាន Fans ជាច្រើនចូល Comment ជាមួយនិងសារនោះថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា​  ពាក្យថា "មេឃភ្លៀងហើយៗ តើត្រាណត្រើយអូនរងាទេ?" គឺជាពាក្យដ៏ពេញនិយមបំផុតសម្រាប់មិត្តយុវវ័យ ដែលនិយមប្រើប្រាប់បណ្តាញសង្គម Facebook ហើយនៅក្នុងនោះក៏មានកីឡាករនៃក្រុមជម្រើសជាតិកម្ពុជា គឺលោក ចាន់ វឌ្ឍនាកា ផងដែរ ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: chan vathanaka