(កេនយ៉ា)៖ ហេតុការណ៍ ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង នៅប្រទេសកេនយ៉ា គឺក្មេងស្រីដ៏តូចអាយុ២ឆ្នាំម្នាក់ បានបាត់បង់ជីវិត ដោយនឹកស្មានមិនដល់ ខណៈដែ លក្មេងស្រីកំពុងលេង ហើយពត់ធ្វើជាស្លាប់ ជាមួយមិត្តភក្តិតូចៗដូចគ្នា ហើយត្រូវគេយកទៅកប់ទាំងរស់។
ប៉ូលីសនិយាយថា ក្មេងស្រីរងគ្រោះ រស់នៅជាមួយតាយាយ នៅតំបន់ Kakamega ព្រោះតែម្តាយជាប់ធ្វើការ នៅទីក្រុងផ្សេង ហើយនៅថ្ងៃកើតហេតុ ក្មេងស្រីបានទៅលេង ក្រៅផ្ទះជាមួយក្មេងៗ ដែលមានអាយុចន្លោះពី ២ឆ្នាំ ទៅ៧ឆ្នាំ បន្ទាប់មកពួកគេក៏នាំគ្នាលេង ធ្វើស្លាប់ហើយក៏ជីករណ្តៅរួច ក៏ដាក់ក្មេងស្រីរងគ្រោះឲ្យដេកក្នុងនោះ ដោយចាក់ទឹក និងភក់ពីលើ។ ក្មេងៗចាប់ផ្តើមច្រៀង ចម្រៀងបុណ្យសពហើយក៏ចាប់ កាយភក់ចេញវិញ តែចុងក្រោយក្មេងស្រី ក៏បានបាត់បង់ជីវិតពិតមែន។
ក្មេងៗក៏នាំគ្នាយកសពនាងតូច ទៅបោះចោលនៅឯវាលចំការចេក រីឯតាយាយក្មេងស្រី ពេលដែលមិនឃើញចៅត្រឡប់មកផ្ទះវិញ ក៏តាមរកពេញភូមិ។ ក្រោយមក ប៉ូលីសបានរកឃើញសាកសព ក្មេងស្រីរងគ្រោះ តែក្នុងភូមិក៏បាត់ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ដែរ ហើយប៉ូលីសជឿថា ក្មេងប្រុសនោះ ពិតជាភ័យខ្លាច ខណៈដែលជាប់ទាក់ទង នឹងករណីនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី