អាហ្សង់ទីន៖ ប៉ូលិសអាហ្សង់ទីន បានចាប់ខ្លួនបងប្អូនប្រុសស្រីពីរនាក់ដែលលួចមានសិចជាមួយគ្នា ហើយថែមទាំង មានចិត្តព្រៃផ្សៃ ហ៊ានលើកដៃសម្លាប់ឪពុកម្តាយខ្លួនឯង ព្រមទាំងអនុវត្តន៍សិចលើសាកសពពួកគេថែមទៀត ។
ជនសង្ស័យ២នាក់បងប្អូននេះមានឈ្មោះ Leandro Acosta អាយុ២៥ឆ្នាំ និង Karen Klein អាយុ២២ឆ្នាំ ដោយ ប៉ូលិសបាននិយាយថា ពួកគេបាញ់សម្លាប់ឪពុកម្តាយ ព្រោះតែខឹងធ្វើបាប ប្អូនភ្លោះប្រុសស្រីរបស់ខ្លួនដែលមានអាយុ ១១ឆ្នាំ ។
ប៉ូលិសបានដឹងការពិត បន្ទាប់ពីមានអ្នកជិតខាងប្រទះឃើញសាកសពជនរងគ្រោះឈ្មោះ Miryam Kowalczuk នៅ ខាងក្រៅផ្ទះរបស់ខ្លួន ហើយក៏ទូរសព្ទប្តឹងទើបឈានដល់ការស៊ើបអង្កេត និងចាប់ខ្លួន Leandro Acosta ដោយគេ បានសារភាពថា ពិតជាបានសម្លាប់ឪពុកចុងរបស់ខ្លួនឈ្មោះ Ricardo មែនថែមទាំងស៊ីបំណែកសាកសពខ្លះទៀតផង បន្ទាប់មកទើបសម្លាប់ម្តាយ ។
ចំណែក Karen Klein វិញបាននិយាយថា នាងត្រូវ Acosta បង្ខំឲ្យធ្វើបែបនេះ ប៉ុន្តែក្រោយពីការស៊ើបអង្កេតធ្វើឲ្យ ប៉ូលិសជឿថា អ្នកទាំងពីរបានរួមដៃគ្នាសម្លាប់ឪពុកម្តាយរបស់ខ្លួន ហើយថែមទាំងរំលោភសាកសព និងបោះបំណែក សពខ្លះទៅឲ្យឆ្កែហែកស៊ីយ៉ាងព្រៃផ្សៃទៀតផង ។ ពេលនេះប៉ូលិសបានកំពុងបញ្ជូនខ្លួន ឃាតកបងប្អូនប្រុសស្រីមួយ គូនេះ ទៅតុលាការកាត់ទោសពីបទមនុស្សឃាត ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល