តារាថៃ ៖ ស្គាល់ទេតារាសម្តែងរូបសង្ហា កំពស់ ១៨០ លោក Mark Prin ដែលជាសង្សារតាំងពីយូរឆ្នាំណាស់មកហើយរបស់តារាស្រីល្បីឈ្មោះ នាង Kimberly ។ គូស្នេហ៍មួយគូនេះតែងតែទទួលបានការគាំទ្រយ៉ាងច្រើនសលើសលប់ពីសំណាក់ក្រុមអ្នកគាំទ្រ ទាំងក្នុងនិងក្រៅប្រទេស ។
ក្នុងនាមខ្លួនជាប្រជាជនថៃ លោកពិតជាមានការសោកស្តាយខ្លាំងណាស់ក្រោយពីដឹងថា ព្រះមហាក្សត្របានសោយទីវង្គត់ កាលពីថ្ងៃទី ១៣ ខែតុលា កាលពីម្សិលមិញនេះតែម្តង ។ រឿងដ៍សែនសង្វែកមួយនេះបានធ្វើឲ្យប្រជាជននៅឯស្រុកថៃទាំងមូល ពោរពេញទៅដោយការសោកស្តាយ និងពិបាកចិត្តយ៉ាងខ្លាំង ។ គួរឲ្យបញ្ជាក់ឲ្យដឹងទៀតថា មានការរាយការណ៍តាមរយៈគេហទំព័រផ្លូវការប្រទេសថៃ បានឲ្យដឹងថា គ្រប់ប្រជាជនថៃទាំងអស់ត្រូវស្លៀកពាក់ពណ៍ខ្មៅពេញមួយឆ្នាំ ដើម្បីកាន់ទុកដល់ព្រះមហាក្សត្ររបស់ខ្លួន ។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតគឺ តារាសម្តែងកើតក្នុងឆ្នាំ ១៩៩០ លោក Mark Prin បានបង្ហោះរូបថតមួយសន្លឹកភ្ជាប់មកជាមួយនិង ចំណងជើងដ៍សែនមានន័យថា "ទោះបីលោកបានទៅបាត់ពីលើលោកនេះក៏ពិតមែន ប៉ុន្តែគាត់នឹងស្ថិតនៅក្នុងដួងចិត្តរបស់យើងជារៀងរហូត។ហើយលោកនឹងទតមើលពួកគេជានិច្ច ដូច្នេះសូមពួកយើងទាំងអស់គ្នារឹងមាំឡើង" ជាការពិតណាស់ សារមួយឃ្លារបស់តារាសម្តែងម្នាក់នេះពិតជាចាកដោតអារម្មណ៍របស់ប្រជាជនថៃ យ៉ាងពិតប្រាកដមែន ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG