រថយន្ត Mercedes-Benz SL គឺជាប្រភេទរថយន្តបែបស្ពត ដ៏ប្រណិត ដែលមានរូបរាងតូចច្រឡឹង
ស្រស់ស្អាត និងទាក់ទាញបំផុត នៅលើបណ្តាប្រទេសជាច្រើន នៅលើសកលលោក ជាមួយនឹង
កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ព្រមទាំងគុណភាពល្អប្រណិត បំពាក់ដោយសម្ភារៈ និងប្រព័ន្ធបច្ចេកវិទ្យា
ទំើប។
រថយន្ត ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ស្រស់សង្ហា The Mercedes-Benz SL "Avalange GT-R" ត្រូវបាន
ផ្លាស់ប្តូរនូវរូបរាងខាងក្រៅថ្មី កាន់តែស្រស់ស្អាត និងខាងក្នុងបំពាក់ដោយឧបករណ៍ដ៏ទំនើបមាន
កៅអីអង្គុយ ២ មានអំពូលបំភ្លឺផ្លូវខាងមុខ បំពាក់ដោយប្រព័ន្ធភ្លើង LED មានបំពង់ផ្សែងស៊ីមាំង ៤
នៅខាងក្រោយ សំបកកង់ស្ពត និងមានដំបូលបញ្ជាបិទបើក ដោយស្វ័យប្រវត្តិ។
ជាពិសេស រថយន្ត The Mercedes-Benz SL "Avalange GT-R" ម៉ូដែលថ្មី ឆ្នាំ ២០១៤ អាចបើក
បរបានល្បឿន ១៥៥ម៉ាយ/ម៉ោង និងមានតម្លៃ ១២៥,០០០ដុល្លារ នៅអាមរិក៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed