សនវការកាត់ទោសលោកស្រី Gu Kailai ភរិយាអតីតមេដឹកនាំកំពូលចិនឈ្មោះ Bo Xilai
ជាប់ចោទពីបទបានធ្វើឃាតទៅលើជនជាតិអង់គ្លេសឈ្មោះ Neil Heywood ត្រូវប្រព្រឹត្តទៅ
កាលថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១២ នៅទីក្រុង Hefei ប្រទេសចិន។
ការជំនុំជម្រះកាត់ទោសលោកស្រី Gu Kailai នេះគ្រោងមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
បើប្រសិនជា លោកស្រី Gu Kailai បានត្រូវគេរកឃើញថា ពិតជាបានធ្វើឃាតទៅលើរូប
លោក Neil Heywood មែន នោះភរិយាអតីតមេដឹកនាំកំពូលចិននឹងត្រូវទទួលទោសប្រហារ
ជិវិត។
គួរបញ្ជាក់ដែរថា លោកស្រី Gu Kailai ជាមេធាវីអន្តរជាតិមួយរូបដែលមានឈ្មោះល្បីល្បាញ
និងធ្លាប់មានទំនាក់ទំនងកិច្ចការហិរញ្ញវត្ថុជាមួយលោក Neil Heywood ដូចលោក Bo Xilai
ជាស្វាមីរបស់លោកស្រីដែរ។ ក្រោយមកគេឮថា អ្នកទាំងពីរពុំចុះសម្រុងនឹងគ្នាទាក់ទិននឹង
កិច្ចការហិរញ្ញវត្ថុ៕
ដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia