CamNews

តារា 

អ្នកជំនាញក្បាច់គុន និងតួសំដែងជំនួស Jet Li ពេលត្រូវប្រើ ក្បាច់គុននោះ ក៏ជាប់ក្នុងយន្តហោះ MH370 ដែរ

ក្នុងពេលសំដែង ឈុតកាប់ចាក់ វាយតប់ ដោយប្រើក្បាច់គុន តារាសំដែងល្បីៗ មិនសូវជាសំដែង ដោយខ្លួនឯងទេ តែគេមាន អ្នកជំនួសដែល មានជំនាញក្បាច់គុន សំដែងជំនួស តារានោះ ។ តារា​សំដែង Jet Li ក៏មាន តួជំនួសដែរ ដែលមានឈ្មោះថា Ju Kun ។



ថ្មីៗនេះ យើងទទួលបាន ព័ត៌មានមកថា អ្នកជំនាញខាង ក្បាច់គុន ក្នុងការថតខ្សែភាពយន្ត លំដាប់ ហូលីវូដលោក Ju Kun ក៏ជាអ្នក ដំណើរម្នាក់ ក្នុងចំណោម អ្នកដំណើរ ២៣៩ នាក់ដែលបាន ដំណឹង​ក្នុងជើងហោះហើរ MH370 របស់ Malaysia Airlines ផងដែរ ។ បើតាមប្រភព ព័ត៌មាន បានអោយដឹងថាលោក Ju Kun បានមកស្នាក់នៅ ប្រទេសម៉ាឡេស៊ី កាលពីដើមខែ កុម្ភះ ហើយ ទើបតែ ដើមខែមិនា នេះ គាត់ចង់ត្រលប់ ទៅលេងកូនៗរបស់គាត់ នៅឯទីក្រុង ប៉េកាំង ប្រទេស ចិន ។ ក្រៅពីនេះ គាត់ក៏ទៅ ប្រមូលឯកសារ និងព័ត៌មាន ដែលទាក់ទង និងការងារថត រឿងថ្មី ដែល មានឈ្មោះថា Marco Polo ផងដែរ ដែលនឹងត្រូវ ថតនៅប្រទេស ម៉ាឡេស៊ី នៅពេលឆាប់ៗ នេះ ។



លោក Ju Kun ត្រូវបាន គេទទួលស្គាល់ថា ជាអ្នកជំនាញ ក្បាច់គុន មួយរូបយ៉ាង ស្ទាត់ជំនាញ ដែលធ្លាប់ សំដែងជំនួស និងបង្ហាត់ក្បាច់គុន ដល់តារាសំដែង ចិនដ៏ល្បីលោក Jet Li នៅក្នុងរឿង ដូចជា The Expendables , Forbidden Kingdom និង Fearless ជាដើម ។ មកទល់ពេលនេះ មិន ទាន់មាន ការរកឃើញ យន្តហោះដែល បានបាត់ដំណឹងនោះ នៅឡើយទេ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ straitistime 


Tags: star jet li flight plane malaysia airlines ju kun mh370