CamNews

យល់ដឹង 

ទម្លាយការពិត ព្រឹក​​ព្រលឹម​​មាន​​តម្លៃ​​​ដូច​​មាស

ពេលវេលាជាមាសប្រាក់។ ពេលវេលាមានតម្លៃមិនអាចកាត់ថ្លៃបាន។ ដើម្បីឲ្យជីវិតមានន័យមនុស្សគ្រប់រូប គួរចំណាយពេលវេលាដោយប្រុងប្រយ័ត្ន និងប្រកបដោយគុណភាព ដែលជួយលើកកំពស់ជីវិត និងជីវភាពរស់នៅរបស់ខ្លួន។ ពេលវេលាដែលគេគួរចំណាយ ដោយប្រុងប្រយ័ត្នបំផុត គឺពេលព្រឹកព្រលឹម ព្រោះវាជាចំនុចចាប់ផ្តើមនៃថ្ងៃទាំងមូល។ បើចាប់ផ្តើមឡើងមិនល្អហើយ វានឹងបណ្តាលឲ្យល្អក់កករ។  ជារៀងរាល់ថ្ងៃគេគួរ៖

១. ចូរចំណាយពេល ៣០នាទី រៀងរាល់ព្រឹក ដើម្បីរំលឹកឡើងវិញ នូវគោលដៅជីវិតរបស់អ្នក។ មនុស្សជោគជ័យភាគច្រើនតែងចំណាយពេលវេលា រាល់ព្រឹកមុនធ្វើអ្វីៗទាំងអស់ ដើម្បីស្វែងយល់ពីខ្លួនឯង។

២. ចូរគិតនិងនាំតែរឿងល្អៗដាក់ខ្លួន គិតតែក្នុងផ្លូវវិជ្ជមាននូវផែនការអនាគត។

៣. ចូរប្រើបា្រស់ពេលវេលាដ៏ស្ងប់ស្ងាត់ ឲ្យមានប្រយោជន៍បំផុត (ពិសេស ពេលព្រឹកព្រលឹម)៖ (១) ពិនិត្យមើលផែនការជីវិត (២) រិះរកវិធីល្អៗដើម្បីសម្រេចគោលដៅ (៣) រៀនសូត្រពីមេរៀនជីវិត និងសំលឹងឆ្ពោះទៅមុខទៀត។

៤. ចូរធ្វើលំនឹកគិតមួយថា ក្តីសុបិន្តរបស់អ្នកបានក្លាយជាការពិត រួចបិទភ្នែកសម្រាកដោយទឹកមុខញញឹម ។ ឧទាហរណ៍ ខ្ញុំរកបានប្រាក់ x លានដុល្លារ។ នេះជាលំហាត់ចិត្តដ៏សំខាន់ និងមានប្រយោជន៍បំផុត ដល់ជោគជ័យក្នុងឆាកជីវិត។

៥. ចូរបន្តខំប្រឹងជានិច្ច ទោះបីធ្វើមួយលើកមិនបានសម្រេច ក៏នៅតែបន្តធ្វើទៀត។ ការប្រឹងប្រែងមិនដែលឥតប្រយោជន៍ទេ។ ចូរធ្វើខ្លួនឲ្យដូចជាមេដែក ស្រូបទាញយកគំនិតនិងឱកាសនៅជុំវិញខ្លួន។

ប្រភព៖  salarean.com



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: India Russia Satellite Int news Hot news