CamNews

តារា 

ក្មេងស្រីតូចម្នាក់ដែលធ្លាប់សុំថតរូបជាមួយ Pancake ពេលនេះធំពេញក្រមុំ ស្អាតហើយថែមទាំងក្លាយជា...

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីវ័យ ២៨ ឆ្នាំ ដែលមានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅក្នុងវិស័យសិល្បៈ ហើយមានក្រុមអ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស ស្រលាញ់និងចូលចិត្តរឿងដែលសម្តែង ហើយម្យ៉ាងវិញទៀត នាងគឺជាតារាស្រីម្នាក់ដែលមិនចេះវាយឬក ក្នុងនាមជាតារាល្បីនោះទេ ។ 

មិនត្រឹមតែប៉ុណ្ណោះទេ នាង Khemanit Jamikorn ហៅ Pancake គឺជាតារាស្រីដែលចូលចិត្តជួយការងារសង្គមច្រើន ថែមទាំងចំណាយពេលវេលាផ្ទាល់របស់នាងជាច្រើន ដើម្បីមើលថែនិងជួយដល់ក្មេងកំព្រាថែមទៀតផង ​។ ដោយសារតែទឹកចិត្តដ៏ល្អប្រពៃរបស់នាងទើបធ្វើឲ្យនាងមានកេរ្តិ៍ឈ្មោះល្បីមិនសាបសូន្យទាល់តែសោះ ។ 

ឥលូវនេះយើងងាកមកចាប់អារម្មណ៏ជាមួយនិងក្មេងស្រីម្នាក់ដែលត្រូវបានគេហទំព័រផ្លូវការរបស់ប្រទេសថៃទម្លាយថារូបនាង ក្មេងស្រីតូចម្នាក់នោះគឺជាអ្នកដែលធ្លាប់សុំថតរូបជាមួយ Pancake ពេលនេះធំពេញក្រមុំ ស្អាតហើយថែមទាំងក្លាយជាក្លាយជាតារាម៉ូដែល ដែលមានកេរ្តិ៍ឈ្មោះល្បី ថែមទាំងធ្លាប់ជាម្ចាស់ជ័យលាភី Thai supermodel កាលពីឆ្នាំ ២០១៣ ថែមទៀតផង ។

គួរបញ្ជាក់ឲ្យដឹងថា ក្មេងស្រីតូចម្នាក់នោះមានឈ្មោះថា Bow Maylada ហើយពេលនេះមានធំពេញក្រមុំទៅហើយ គឺមានអាយុដល់ទៅ ២០ឆ្នាំទៅហើយ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pancake Pat napapa