CamNews

តារា 

ជាការពិតទេដែល Mark Prin បញ្ជាឲ្យកងទ័ពវាយតប់កូនអ្នកធំម្នាក់ រហូតហើមមុខហើមមាត់?

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះនៅឯប្រទេសថៃបានផ្ទុុះពត៌មានមួយពាក់ពន្ធ័នឹងតារាថៃមួយក្រុមដែលបានបញ្ជាឲ្យអង្គរក្សរបស់ខ្លួនវាយធ្វើបាបបុរសម្នាក់នៅក្លឹបកម្សាន្ដមួយកន្លែង ។ បើតាមគេស្គាល់មុខជាតារាសម្តែងមុខសង្ហា លោក Mark Pin ដែលជាគូស្នេហ៍បណ្តូលចិត្តតារាស្រីនាង Kimberly ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា បុរសសង្ហា លោក อิศราชนุวัฒภ์ วรรคาวิสันต์ ហៅ បំរុង ត្រូវបានក្រុមអង្គរក្សឃាត់មិនឲ្យចូលបន្ទប់ ដោយសារតែនៅក្នុងនោះមានតារាល្បីៗជាច្រើនដួងនៅក្នុងនោះ ។ បុរសរងគ្រោះត្រូវបានគេស្គាល់ថា ជាកូនលោកមេបញ្ជាការរបស់ប្រទេសថៃ ។ តើពិតដូចការសង្ស័យរបស់ទស្សនិកជនឬទេដែលថា ក្រុមលោក Mark Prin បានបញ្ជាអោយគេវាយធ្វើបាបបុរសរងគ្រោះនោះ ?

តាមប្រភពពត៌មានរបស់គេហទំព័រ kapook បានឲ្យដឹងថា តារាមួយក្រុមនោះ ជាក្រុមតារាសម្តែងកំពុងរះល្បីជាខ្លាំងប្រចាំប្រទេសថៃ ក្នុងនោះមានដូចជា លោក Mark Prin, Taew Natapohn, Om Luckana, និង Mew Nittha ។

ប្រិយមិត្តជាច្រើនអ្នក ដែលកំពុងមានកង្វល់នឹងរឿងនេះ​ ប៉ុន្តែ លោក Mark Prin បានចេញមុខបដិសេធថា លោកមិនមានពាក់ព័ន្ធនឹងរឿងនេះឡើយ ។ ការវាយប្រតប់នេះ គឺកើតឡើងពីការទាស់សម្តីរវាងបុរសនោះនិងក្រុមការពារតែប៉ុណ្ណោះ ។

ទទ្ទឹមនឹងនេះដែរ បងស្រីរបស់ នាង Taew Nataphon ក៏បានបង្ហោះសារលើបណ្តាញសង្គមថា ក្រុមប្អូនស្រីរបស់នាងគ្រាន់តែទៅជាលក្ខណៈកម្សាន្តធម្មតា ដោយមិនបានមានរឿងពាក់ព័ន្ធនឹងករណីនេះអ្វីឡើយ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Mark prin Kimberly Taew Natapohn Om Luckana Mew Nittha