ព័ត៌មានកំសាន្ត ៖ តារាចម្រៀងលំដាប់ជួរមុខ កញ្ញា ឱក សុគន្ធកញ្ញា ពិតជាធ្វើឲ្យទស្សនិកជនមើលស្ទើរតែលែងស្គាល់ក្រោយពីតុបតែងខ្លួនបែបស្ទាយថ្មី ដូចកុមារីយ៉ាងចឹង ។
ដោយយោងតាមរូបថតជាច្រើនសន្លឹកដែលតារាស្រីរូបនេះបានបង្ហោះនៅលើគណនី instagram ផ្ទាល់ពិតជាទទួលបាន Comment ជាច្រើនដែលកោតសរសើរចំពោះការតុបតែងខ្លួនបែបកុមារីរបស់នាងខ្លាំងណាស់ ។
គួរបញ្ជាក់ឲ្យដឹងថា ការតុបតែងខ្លួនបែបស្ទាយរបស់ កញ្ញា ឱក សុគន្ធកញ្ញា ដោយស្លៀកពាក់របៀបសាមញ្ញ ទម្លាក់សក់ ហើយនឹងពាក់បូរ ត្រូវពណ៍ជាមួយនិងសម្លៀកបំពាក់ មើលទៅមួយឈុតនេះពិតជាសាកសមជាមួយនិងតារាស្រីប្រចាំផលិតកម្មហង្សមាស រូបនេះយ៉ាងខ្លាំងមែនទែន ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងរូបថតនោះ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងទីជិតទីឆ្ងាយរបស់នាងថែមទៀតផង ដោយលើកឡើងថា "ជំរាបសួរម្តងទៀតពុកម៉ែបងប្អូនជាទីគោរពស្រលាញ់... 🙏🙏🙏 អរគុណរាល់ការស្រលាញ់ចូលចិត្តកន្លងមករបស់អ្នកទាំងអស់គ្នា..ដែលតែងតែផ្តលឲ្យខ្ញុំមានស្នាមញញឹមនឹងភាពរីករាយ ដូច្នេះយប់នេះជួបគ្នានៅក្នុងទីរួមខេត្តកំពង់ចាម..😊" ។
នៅចាំអីទៀតទៅទស្សនាការតុបតែងខ្លួនបែបស្ទាយថ្មីរបស់ កញ្ញា ឱក សុគន្ធកញ្ញា នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG