CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ កាបូប ពីលំហអាកាស រយៈពេល ជិត ៥០ ឆ្នាំ ក្រោយលោក Neil Armstrong ជាន់ស្ថាន ព្រះច័ន្ទ មុនគេបង្អស់

ព័ត៌មានអន្តរជាតិ ៖ ច្រើនជាង ៤ ទសវត្ស  បន្ទាប់ពីបេសកម្មយាន  អវកាស  Apollo 11 ចុះចតនៅលើ ស្ថានព្រះច័ន្ទ កាបូបពោរពេញទៅដោយវត្ថុអនុស្សាវរីយ៍ ពីបេសកម្ម  លំហអាកាស ត្រូវបានពាំនាំយក មកកាន់ភពផែនដី យ៉ាងសម្ងាត់បំផុត ពីសំណាក់ អវកាសយានិក     លោក Neil Armstrong នោះ ត្រូវ បានរកឃើញ និងបង្ហាញជាសាធារណៈហើយ ។

គួរបញ្ជាក់ថា លោក Neil Armstrong ទទួលបានភាពល្បីល្បាញ ទូទាំងសកលលោក ជាបេក្ខភាព អវ កាសយាននិក ដំបូងគេបង្អស់ ដែលបានឈានជើងជាន់    ស្ថានព្រះច័ន្ទ  មុនគេ អំឡុងឆ្នាំ​ ១៩៦៩ ។ យ៉ាងណាមិញ វិទ្យាស្ថាន វិទ្យាសាស្រ្ត សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដាក់ តាំងបង្ហាញនូវ វត្ថុអនុស្សាវរីយ៍មួយចំនួនដែលមាននៅ  ក្នុង កាបូប តាំងបង្ហាញបណ្តោះអាសន្ន តាម​ រយៈការតាំងពិពណ៌ ។

សេចក្តីរាយការណ៍ បញ្ជាក់ថា កាបូបមួយនេះ ត្រូវបានគេសន្មត់ថា គួរតែនៅលើលំហអាកាសក៏ដូចជា ស្ថានព្រះច័ន្ទឯណោះទេ តែផ្ទុយទៅវិញ លោក Armstrong,  Buzz  Aldrin និង Michael Collins បែរជា សម្រេចចិត្ត ពាំនាំវត្ថុអនុស្សាវរីយ៍ទាំងនោះ ត្រលប់មកកាន់ភពផែនដីវិញ ។ ភរិយា លោក Armstrong បានរកឃើញតឹកតាងមួយនេះ លាក់ទុកនៅក្នុងទូរខោអាវ ក្នុង  ផ្ទះ របស់ពួកគេ បន្ទាប់ពីបុរសជាស្វាមី លោក Armstrong បានស្លាប់បាត់បង់ជីវិតអំឡុងឆ្នាំ ២០១២ ។

កើតថ្ងៃ​ទី៥ សីហា ឆ្នាំ​១៩៣០ នៅ​រដ្ឋ Ohiao លោក​ Neil Armstrong  មាន​ចិត​​ស្រឡាញ់​ការ​ហោះហើរ​តាំង​ពី​នៅ​កុមារ ហើយលោក​​បានទទួលអាជ្ញាប័ណ្ណ​ជា​អ្នក​បើកបរ យន្តហោះ តាំង​ពី​អាយុ ១៦ឆ្នាំលោក​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​​សកលវិទ្យាល័យ ​ខា ង​     ផ្នែក​វិស្វកម្ម​យន្តហោះ និង​​ធ្លាប់​​​​បើកបរ​យន្តហោះ​ចម្បាំង ក្នុង​កងទ័ពជើងទឹកអាមេរិក នៅ​ក្នុង​អំឡុង​សង្រ្គាម​កូរ៉េ   មុននឹង​ចូលបម្រើ​ការងារ​ឲ្យ​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) នៅ​ឆ្នាំ​១៩៦២។
 


នៅ ​ខែ កក្កដា ឆ្នាំ​១៩៦៩     យាន  អវកាស​ ឈ្មោះ  Appollo 11 បញ្ជា​    ដោយ​​លោក​ Neil Armstrong រួមជាមួយ​នឹង​សហការី​ពីររូប​ទៀត គឺ Buzz Aldrin និង Michael Collins បា  ន​ហោះ​ចេញ​ពី​រដ្ឋ​ Florida​ ឆ្ពោះទៅកាន់​ព្រះចន្ទ ក្នុង​ដំណើរ ដែល​​ត្រូវបាន​កត់ត្រា​ក្នុង​ ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ។


 
ក្រោយ​ពីចំណាយពេល ៤ថ្ងៃ ធ្វើ​ដំណើរ​កាត់ទីអវកាស ក្នុងរយៈចម្ងាយ​ប្រមាណ ៤០ម៉ឺន​គីឡូម៉ែត្រនៅ ថ្ងៃ​ទី២០ កក្កដា ម៉ោង ១០ និង​៥៦នាទី​យប់ ម៉ោង​នៅ​អាមេរិក (ត្រូវ​នឹង​ម៉ោង ១០ និង​៥៦នាទី ព្រឹកថ្ងៃ​ទី២១ នៅប្រទេស​កម្ពុជា)​ លោក Neil Armstrong ក្នុងវ័យ  ៣៨ ឆ្នាំ បាន​ឈាន  ជើង​ចុះពីយាន ជាន់​ដី​ព្រះចន្ទ​ជាលើក​ដំបូង​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្តមនុស្ស   ជាតិ ហើយ​បាន​ចំណាយពេល ២ម៉ោង និង​៣២នាទី ​នៅលើ​ព្រះចន្ទ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល


Tags: Int news World news Breking news Unt news Iraq Obama US USA Neil Armstrong Moon