CamNews

ផ្លូវរថភ្លើងថ្មីរបស់ចិន មានប្រវែង ៣៧៤គីឡូម៉ែត្រ

ចិន៖ ផ្លូវរថភ្លើងថ្មីមួយ  ដែលធ្វើពីស៊ីម៉ង់ត៍ មានប្រវែង  ៣៧៤គីឡូម៉ែត្រ តភ្ជាប់ពីស្ថានីយ
រថភ្លើង Luozhong នៅតំបន់ Lop Nur ទៅកាន់ខេត្ត Hami នឹងកសាងរួចរាល់នៅថ្ងៃអាទិត្យ
សប្តាហ៍ក្រោយនេះ។

យោងតាមបណ្តាញសារពត៌មាន Chinadaily បានឱ្យដឹងថា ផ្លូវរថភ្លើងថ្មីនេះបានចំណាយ
ប្រាក់សាងសង់អស់ចំនួន ៤៧០លានដុល្លារ  ដែលមានគម្រោងកសាងឱ្យរួចរាល់ក្នុងរយៈ
ពីរឆ្នាំ ហើយផ្លូវរថភ្លើងនេះនឹងបើកសម្ពោធឱ្យប្រើប្រាស់នៅចុងខែតុលាខាងនេះ។

គួររំលឹកដែរថា ចិនគឺជាប្រទេសមួយដែលមានប្រជាជនច្រើនបំផុតលើពិភពលោក ដូច្នេះ
ហើយ  ចិនបានកសាងផ្លូវជាច្រើន  ដើម្បីបំពេញតម្រូវការ  ការប្រើប្រាស់នៅក្នុងប្រទេស
របស់ខ្លួន៕

ដោយ៖ វណ្ណៈ
ប្រភព៖ Chinadaily


Tags: Social China Railway