CamNews

កំសាន្ត 

Chelsea ស្មើជាមួយ Bayern តែចាញ់បាល់ប៉េណាំងទី (មានវីដេអូ)

យប់មិញនេះ ការប្រកួតបាល់ទាត់ UEFA Super Cup បានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ ដោយ
ការប្រកួតបានធ្វើឡើង នៅកីឡាដ្ឋាន STADION EDEN ។ កីឡាដ្ឋាន STADION EDEN បើក
ទ្វារស្វាគមន៍ក្រុម​ Chelsea ដែលនឹងត្រូវជួបប្រកួតជាមួយ Bayern Munich ។ 

ការប្រកួតពិតជាមានភាពតានតឹង ដោយយើងសង្កេតឃើញថា ក្រុម Chelsea បានប្រើប្រាស់
អំពើហិង្សា និងលេងតាមរបៀបសាច់ក្តៅច្រើន ។ ក្នុងតង់ទី ១ Chelsea ជាអ្នករកគ្រាប់បាល់
បានមុន ក្នុងនាទីទី ៨ ដោយ Torres ។ ចូលមកដល់តង់ទី ២ នាទីទី ៤៧ Ribery ស៊ុតមួយគ្រាប់
តាមស្មើវិញ ហើយបន្តដល់នាទីទី ៩៣ Chelsea ក៏ស៊ុតបានមួយគ្រាប់ទៀត ដោយកីឡាករ
Hazard ។ ដោយសារតែមានរបួស និងប៉ះទង្គិចច្រើន ការបន្ថែមម៉ោងឈានចូលមកដល់នាទីទី
១២០ ទើបក្រុម Bayern Munich ថែមបានមួយគ្រាប់ស្មើវិញ ។ ដោយសារតែស្មើ ក្រុមទាំង ២
ត្រូវទាត់បាល់ពិន័យ ១១​ ម៉ែត ដោយក្រុម Bayern Munich យកឈ្នះក្នុងលទ្ធផល ៥ ទល់ ៤ ៕

 


ដោយ ៖​ កុសល
ប្រភព ៖ k14 


Tags: chelsea jose mourinho bayern munich