(ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool បានដឹកដៃគ្នាឡើងជុំទី៤ នៃពានរង្វាន់លំដាប់ទី ៣ អង់គ្លេស Capital One Cup បន្ទាប់ពីទម្លាក់គូប្រកួតរៀងៗខ្លួនយប់មិញនេះ អភ័ព្វតែម្ចាស់ផ្ទះ Everton បានហាល អាវបាត់ហើយ ក្រោយចាញ់ Norwich City ២-០ ដោយមិននឹកស្មានដល់។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា Chelsea បានបញ្ចប់ទៅដោយលទ្ធផលស្មើ ២-២ ក្នុងនាទីពេញម៉ោង ៩០នាទី ដែលជាការធ្វើបានសម្រេចដោយកីឡាករ Gary Cahill និងមិត្តរួមក្រុម Cesar Azpilicueta នៅនាទីទី៤៥ និងនាទីទី៥០ ដែលជាគ្រាប់វាយបកតាមបានស្មើ មុនពេលកីឡាករខ្សែបម្រើជប៉ុន Shinji Okazaki រកបានទាំង២គ្រាប់នៅនាទីទី១៧ និង ៣៤។
តែយ៉ាងណាមិញ សម្រាប់កីឡាករ Cesc Fabregas ដែលត្រូវបានគ្រូបង្វឹកលោក Antonio Conte ដាក់ចូលលេងលើកទី១ ក្នុងក្លឹប Chelsea នៅរដូវកាលថ្មីនេះ រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទីទីបន្ថែម ១៥នាទី ២ដង នៅត្រឹមនាទីទី៩២ និងនាទីទី៩៤ នៅក្នុងពហុកីឡដ្ឋាន King Power ដើម្បីជូនដំណើរក្រុមជើងឯក Premier League នៃរដូវកាលមុន១នេះ ហាលអាវត្រឹមជុំទី៣នេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង