CamNews

តារា 

ទឹម រដ្ឋា ទម្លាយ​រូបថត​គួរ​ឲ្យ​រន្ធត់​ចិត្ត ក្រោយ​ប្រកាស​ថា ហ៊ាន​ថត​ឈុត​ឆាក​អាក្រាត​កាយ

(ភ្នំពេញ​)៖ បន្ទាប់ពីការប្រកាសក្តែងៗ ដោយមិនក្រែងរអាចិត្ត ទស្សនិក​ជន ជុំវិញរឿងហ៊ានថត​ឈុតឆាកអាក្រាតកាយ មិនទាន់បានប៉ុន្មានផង តារាសម្តែងមានទម្រង់ស្រដៀង កូនកាត់ខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា ថ្មីៗនេះ នៅលើបណ្តាញសង្គម​ហ្វេសប៊ុក ត្រូវបានទម្លាយរូបថត​​សិច​ស៊ី ស្ទើរអាក្រាតកាយ គ្រាន់តែបិទបាំងត្រង់​ចំណុចសំខាន់ ធ្វើឲ្យអ្នកគាំ​ទ្រ​ភ្ញាក់ផ្អើល គ្រប់ៗគ្នា ដោយលង់មើលសម្រស់​សាច់ស្រឡូន របស់នាង។

សំអាងលើរូបភាពមួយសន្លឹក ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមយក្ស របស់តារាម៉ូ​ដែល ​កញ្ញា ទឹម រដ្ឋា ហើយត្រូវបានបន្តចែករំលែក ឲ្យគ្នាពាសពេញហ្វេសប៊ុកនេះ គេសង្កេតឃើ​ញតារាស្រី នាង ទឹម រដ្ឋា ស្ថិតក្នុងឈុតសម្លៀកបំពាក់ប៊ីគីនី ពណ៌ទឹកប៊ិច គ្រងស្បែរខ្មៅរំជា​ប់ខ្លួ​ន ដោយឈកាច់រៀង មិនខ្លាចកាណុង​កាមេរ៉ាឡើយ។

តាមរយៈការបញ្ចេញ​រូបភាព ដ៏សិចស៊ីបង្ហាញសាច់ខ្ចីកម្របានឃើញ នៅលើបណ្តាញសង្គមហ្វេសប៊ុកនេះ បានធ្វើឲ្យប្រុសៗ កំហួចជាច្រើននាំគ្នា ជ្រួលជ្រើមសម្លឹងមើល ស្ទើរជ្រុះគ្រាប់ភ្នែកគ្រប់គ្នា ខណៈមានខ្លះទៀត បានលាន់មាត់ថា «ពិតជាមិនធម្មតាឡើយ សម្រស់តារាស្រី នាង ទឹម រដ្ឋា​!»​។

ដូច្នេះសូមកំបង្អង់យូរ សុំបង្វែរអារម្មណ៍ទស្សនិកជន ទៅទស្សនារូបភាពសិចស៊ី ប្រលែងមួយល្វែងលើ របស់តារាសម្តែង កញ្ញា ទឹម រដ្ឋា ទាំងអស់គ្នា តើប្លែកភ្នែកកម្រិតណា​៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Tim rotha