CamNews

តារា 

ទឹម រដ្ឋា ឡើង​​ការ​​លីប​​ជិះ​​រ​ថយន្ត​ម៉ាក​ «Escalade» សង្ស័យ​​ប្រុស​ស្នេហ៍​ថ្មី ទិញ​​​​ផ្គាប់​​...

(ភ្នំពេញ)៖ ស្រីស្រស់ ទឹម រដ្ឋា គឺ​ជា​តារា​សម្តែង​ស្រីមួយដួង មានការ​គាំទ្រច្រើន​ ពីសំ​ណាក់ទស្សនិកជន ពិសេសពីសំណាក់ស្រទាប់​មិត្ត​ៗយុវវ័យ ហើយ​នាងក៏​ជា​តារាស្រីមួយរូប ​ដែល​​ធ្លាប់ទទួលរងព័ត៌មានអាស្រូវច្រើនគួរសម ទៅលើការលេងស្ទីលខ្លួនស្លៀកពាក់​​បញ្ចេញភាពសិចស៊ី​ និងរឿងជីវិតស្នេហាក្រៅឆាក ផ្ទាល់ខ្លួន។

ទោះបីជាតារាស្រី​ ទឹម រដ្ឋា តែងជួបប្រទះ និងទទួលរងនូវរឿងរ៉ាវអាស្រូវស្នេហា ជាបន្តបន្ទាប់យ៉ា​ងណាក្ដី ប៉ុន្តែការគាំទ្រ និងប្រជាប្រិយភាពលេចធ្លោ​លើទីផ្សារសិល្បៈ របស់នាង ពុំបានបាក់​ស្រុតចុះ អន់ថយ តាមអំណាចរឿងអាស្រូវ ដែលបោកបក់នោះឡើង។ ផ្ទុយទៅវិញក្នុងរយៈពេល ជិត១ឆ្នាំចុងក្រោយនេះ​ កញ្ញា ទឹម រដ្ឋា បែរជាមានយឺអ៊ុនឡើងខ្ពស់ស្រឺតៗ ដូចជាកាំជណ្តើរ ស្របពេ​ល​ទីផ្សារសម្តែង​របស់នាងបច្ចុប្បន្ន ក៏កំពុងមានភាពលេចធ្លោររីកចម្រើនជាងមុន ។ ចំណែកឯជីវិតរស់នៅឯកជនផ្ទាល់ខ្លួន ខាងក្រៅ​ ក៏កាន់តែមានភាពហ៊ឺហារ​ខ្លាំងផងដែរ​។

តារាសម្តែង តារាបង្ហាញម៉ូដ និងជាពិធីការិនី កញ្ញា ទឹម រដ្ឋា ខណៈដែលការងារសិល្បៈកាន់តែ មានសន្ទុះទៅមុខ​នោះ នាងក៏ត្រូវបានទទួលរងនូវព្យុះភ្លៀងព័ត៌មាន អាស្រូវស្នេហាជា​​​បន្តបន្ទាប់។ ម្យ៉ាងទៀតកាលពីថ្មីៗកន្លងមកនេះ ក៏ធ្លាប់មានព័ត៌មានថា ទឹម រដ្ឋា តែងបានបង្ហាញពីភាពស្និទ្ធស្នាល ជាមួយថៅកែហាងល្បីឈ្មោះ នៅក្រុងភ្នំពេញម្នាក់ ចាប់តាំងពីផ្តាច់ស្នេហ៍ជាមួយ​ស​ង្សារ​ជនជាតិប៉ាគីស្ថានរួចមក។

ថ្វីដ្បិត​​តែព័ត៌មានអាស្រូវ តែងបានលើកឡើងជាហូរហែ ពីរឿងជីវិតស្នេហាឯកជនខាងក្រៅ របស់តារាស្រីរូបនេះយ៉ាងណាក្តី ក៏នាង ទឹម រដ្ឋា មិនបានអើពើរឈឺក្បាលវិលមុខ នឹងរឿងទាំងអស់នេះទេ។ ផ្ទុយទៅវិញ នាងបែរជានៅសម្ងំស្ងាបធ្វើខ្លួន ហាក់ដូចជាមិនបានដឹងរឿងអ្វីបន្តិចសោះ ទាំងមហាជនអ្នកគាំទ្រ រង់ចាំចម្លើយពិតចេញដោយផ្ទាល់មាត់ របស់នាង​។

ទន្ទឹមពេលជាមួយគ្នានេះ តារាសម្តែងស្រីល្បីឈ្មោះ ខាងបញ្ចេញដើមទ្រូងបង្អួតក្រុមប្រុសៗ ក​ញ្ញា ទឹម រដ្ខា ​ស្រាប់តែធ្លាយដំណឹងថ្មីមួយទៀតមកថា សព្វថ្ងៃនាងកំពុងតែមាន ទំនាក់ទំនង​ស្នេ​ហាជាមួយថៅហាង សម្បូរទ្រព្យស្តុកម្នាក់ ដែលជារឿយៗតែងតាមប្រមាញ់ថ្ពក់យកបេះដូង របស់នាងយ៉ាងប្រកិត។ មិនត្រឹមតែប៉ុណ្ណោះ គេបានដាក់ការសង្ស័យថា លោកថៅកែម្នាក់នោះ បានផ្គាប់ចិត្ត ទឹម រដ្ឋា ដោយបានផ្តល់ជាកាដូរថយន្តស៊េរីទំនើប ថ្មីស្រឡាងមួយគ្រឿង ដល់នាងទៀតផង។

ប្រភពបានបង្ហើបឲ្យដឹងថា ឥឡូវនេះ កញ្ញា ទឹម រដ្ឋា កំពុងតែរីកមុខដូចគ្រាប់ជី ខណៈថ្មីៗនេះនាង ទើបប្តូរមកជិះរថយន្តស៊េរីទំ​នើប ម៉ាក Escalade តម្លៃរាប់ម៉ឺនដុល្លារមួយគ្រឿង​ ដែលគេសង្ស័យថា ជាកាដូលួងចិត្តដល់ស្រីស្រស់រូបនេះ ពីសំណាក់បុរស​ខាងលើ។

គេហទំព័រ Khmertalking កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានព្យាយាមស្វែងរក​ការ​បកស្រាយ ពីតារាស្រីកញ្ញា ទឹម រដ្ឋា តាមទូរស័ព្ទ​ ប៉ុន្តែមិនអាចទាក់ទងបាន​ទេ។ ដូច្នេះសង្ឃឹមថា សាម៉ីខ្លួននាង ទឹម រដ្ឋា នឹងចេញមុខបំភ្លឺ ចំពោះរឿងនេះ ដើម្បីឲ្យមហាជនអស់សង្ស័យ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Tim rotha Star news local news