CamNews

តារា 

ស្ងាត់ៗ! ទឹម រដ្ឋា និងគូស្នេហ៍ជនជាតិស្រលាញ់គ្នាបានមួយឆ្នាំបាត់

ព័ត៌មានកំសាន្ត ៖ តារាសម្តែងសិចសុី កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍ជនជាតិ ត្រូវបានគេដឹងថា ចាប់ដៃសាងស្នេហាជាមួយគ្នាអស់រយៈពេលមួយឆ្នាំកន្លងផុតទៅហើយ ពិតជាលឿនមែនទែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ គូស្នេហ៍មួយគូនេះនៅមិនទាន់ចង់គិតគូររឿងរៀបការនៅឡើយទេ ។ 

យោងតាមការបង្ហោះរបស់តារាស្រីរូបនេះ នាងនិងមិត្តប្រុស ដូចជាចុះសម្រុងនឹងគ្នាល្អខ្លាំងណាស់ ហើយស្រលាញ់គ្នាខ្លាំងទៀតផង ។ ជាងនេះទៅទៀត តួស្រីក្នុងរឿង "ម្ទេសហិលប៉ះអំបិលប្រៃ" ក៏មានទំនាក់ទំនងយ៉ាងជិតដិតជាមួយនិងក្រុមគ្រួសាររបស់មិត្តប្រុសរបស់នាង មិនធម្មតាទៀតផង ដូច្នេះហើយអាចបញ្ជាក់បានថា កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍ជនជាតិ អាចនឹងឈានដល់ចំណុចរៀបការបាន ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Tim Rotha