CamNews

តារា 

តារាស្រីដែលបង្ហើបថា ចូលចិត្តតែបរទេស កញ្ញា ទឹម រដ្ឋា ពេលនេះស្រាប់តែ....

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដ៏សែនសិចសុីដែលធ្លាប់អះអាងថា ចូលចិត្តតែបរទេស កញ្ញា ទឹម រដ្ឋា ពេលនេះស្រាប់តែបង្អួតភាពផ្អែមល្អែមជាមួយនិងមិត្តប្រុសជនជាតិបរទេសរបស់នាងកាន់តែខ្លាំងឡើងៗនៅលើគណនី instagram ផ្ទាល់របស់នាង ។ 

កញ្ញា ទឹម រដ្ឋា មួយរយៈទៀតឃើញថា កាន់តែស្អិតគ្នាជាមួយនិងមិត្តប្រុសជនជាតិបរទេសរបស់នាងខ្លាំងណាស់ ក្រុមអ្នកគាំទ្រក៏សង្ឃឹមយ៉ាងមុតមាំថា រូបនាងនិងគូស្នេហ៍អាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីដែលមានរឿងអាស្រូវមិនចេះមិនចប់ហើយ កញ្ញា ទឹម រដ្ឋា រូបនេះហាក់មានព័ត៌មានអាស្រូវជាច្រើនរាប់មិនអស់ដែលចុះផ្សាយពីភាពសិចសុី និងគូស្នេហ៍ជនជាតិរបស់នាង ។ តែទោះបីជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះហាក់មិនសូវខ្វល់ពីពាក្យចចាមអារាមទាំងអស់នេះឡើយ ។ តោះនៅចាំអីទៀត ទៅទស្សនាឈុតឆាកផ្អែមល្អែមរបស់តារាស្រីរូបនេះជាមួយនិងមិត្តប្រុសបណ្តូលចិត្តរបស់នាង នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា​ ៕












ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Tim Rotha