ព័ត៌មានកំសាន្ត ៖ តារាសម្តែងសិចសុី កញ្ញា ទឹម រដ្ឋា ត្រូវបានមហាជនស្គាល់ថា នាងមានមិត្តប្រុសជាប្រធានក្រុមហ៊ុន និងជាជនជាតិបរទេសទៀតផង ។ ហើយអ្នករបស់អ្នកទាំងពីរពិតជាផ្អែមល្អែមខ្លាំងណាស់ ព្រោះតាំងពីទាក់ទងគ្នារហូតមកមិនដែលលេចលឺដំណឹងបែកបាក់ណាមួយ រវាងតារាស្រីសិចសុីរូបនេះនិងគូស្នេហ៍នោះទេ ។
គូសបញ្ជាក់ឲ្យដឹងថា ទំនាក់ទំនងស្នេហាដែលផ្អែមដូចជាស្រមោចនិងស្ករ របស់កញ្ញា ទឹម រដ្ឋា និងមិត្តប្រុសជនជាតិ គឺនៅល្អស្មើចុងស្មើដើម គ្មានប្រែប្រួលអ្វីនោះទេ ។ ដូច្នេះក្រុមអ្នកគាំទ្ររបស់តារាស្រីរូបនេះមានតែរំពឹងថា នឹងលេចលឺដំណឹងល្អក្នុងពេលឆាប់ៗនេះ ៕
ដោយ ៖ គន្ធា